Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! វ៉ាក់សាំង Sinovac ផលិតអង់ទីគ័រសឹង ១០០ភាគរយ លើក្មេងអាយុ៣ ដល់១៧ឆ្នាំ

បានផុស

នៅ

វ៉ាក់សាំងកូវីដ Sinovac របស់ប្រទេសចិន ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ ក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ បន្ទាប់ពីទិន្នន័យសាកល្បងគ្លីនិកដំណាក់កាលទី ២ បង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពយ៉ាងហោចណាស់ ៩៨,៩ ភាគរយ ក្នុងការផលិតអង់ទីគ័រ ដែលនេះជាប្រសិទ្ធភាពខ្ពស់ជាងមនុស្សអាយុលើស ១៨ ឆ្នាំទៅទៀត។

ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃចន្ទថា ការពិសោធន៍ គឺធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ១៨០ នាក់នៅក្នុងក្រុមអាយុនេះ។ បីខែបន្ទាប់ពីការចាក់វ៉ាក់សាំង ការផលិតអង់ទីគ័រក្នុងចំណោមមនុស្សដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ គឺមានចំនួន ៩៨,៩ ដល់ ១០០ ភាគរយ អាស្រ័យលើកម្រិតដូស។

ក្រុមហ៊ុន Sinovac បាននិយាយថា លទ្ធផលគឺប្រសើរជាងមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។ ក្រុមហ៊ុន កត់សម្គាល់ថា ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះមានស្ថិរភាពនិងមានប្រសិទ្ធភាពក្នុងចំណោមមនុស្សវ័យក្មេង។

កាលពីខែមិថុនា អង្គការសុខភាពពិភពលោក បានអនុម័តវ៉ាក់សាំង Sinovac សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ បន្ទាប់ពីកត់សម្គាល់ឃើញប្រសិទ្ធភាពថា វ៉ាក់សាំង Sinovac អាចការពាររោគសញ្ញា ៥១ភាគរយក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង និងអាចការពារការឈឺធ្ងន់ដោយសារជំងឺកូវីដនិង ការចូលព្យាបាលក្នុងមន្ទីរពេទ្យបាន ១០០ភាគរយ។

វ៉ាក់សាំង Sinovac ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងខែឧសភា សម្រាប់មនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ។ ខេត្តនិងទីក្រុងជាច្រើននៅក្នុងប្រទេសចិន បានទទួលការចាក់ថ្នាំបង្ការដល់ក្មេងជំទង់ដែលមានអាយុពី ១៥ ទៅ ១៧ ឆ្នាំ ចាប់តាំងពីខែកក្កដា ហើយគ្រោងនឹងពង្រីកការចាក់ដល់ប្រជាជនបន្ថែមទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Time

ចុចអាន៖ ប្រជាជនចង់ចាក់វ៉ាក់សាំង Sinovac ច្រើនពេក ពេលនេះសិង្ហបុរី គ្រោងនាំចូលបន្ថែម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម