ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង៣
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង៣ ដែលរួមមាន៖ ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ាន ចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀត។
ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានលើកទី១ កម្ពុជាបានសម្រេចបាននូវឯកសារជាប្រវត្តិសាស្ត្ររបស់អាស៊ាន ដែលរួមមាន៖ សេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តាភាគី នៃជម្លោះនៅសមុទ្រចិនខាងត្បូង (Declaration on the Conduct of the Parties in the South China Sea–DOC) ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីការបរទេស របស់បណ្តាប្រទេសសមាជិកអាស៊ាន និងចិន ដែលមានទាំងទិដ្ឋភាពនយោបាយ និងច្បាប់សម្រាប់ការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។ រហូតមកទល់ពេលនេះ បណ្តាប្រទេសពាក់ព័ន្ធនៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ព្រមទាំងប្រទេសមហាអំណាចតាំងអស់ នៅតែទាមទារឲ្យគោរពពេញលេញនូវ DOC។

សម្រាប់ឆ្នាំ២០១២ នៃការធ្វើជាប្រធានអាស៊ានជាលើកទី២ របស់កម្ពុជា កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើនរួមមាន ទី១, សេចក្តីថ្លែងការរួមស្តីពីអាស៊ានគ្មានគ្រឿងញៀន ទី២, សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាន (ASEAN Human Rights Declaration – AHRD) ទី៣, ការបង្កើតមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Center – ARMAC) ទី៤, ការចាប់ផ្តើមចរចាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP)” ដែលរួមមានប្រទេសអាស៊ានទាំង១០ បូក អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ និង៥, កិច្ចសន្ទនាជា សកលរបស់អាស៊ាន៕ (ដោយ)៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី