Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ម៉ុង ឫទ្ធី៖ អ្នកមានៗ​មិន​នាំ​គ្នា​បង្កើន​ការ​ចិញ្ចឹម​សត្វ ប្រជែង​​គ្នា​តែ​​នាំសត្វ​រស់​​ចូល មិន​គិត​ជាតិ​ជា​ធំ

បានផុស

នៅ

សេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បាន​លើកពីបទពិសោធន៍ កាលពី​ ១៣ ឆ្នាំ​មុន ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មហាអំណាច​ ដើម្បី​នាំពូជជ្រូកមក​ចិញ្ចឹមក្នុងស្រុក ដើម្បី​នាំប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ។

ខណៈ​ជាហូរ​ហែ​មាន​បណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីការនាំជ្រូកចូលមកពីបរទេស ឧកញ៉ា ដែល​រកស៊ីជំនួញ​កសិកម្ម​ជាង ៣០ ឆ្នាំ​នេះ បានលើក​ពី​ចម្ងល់​ដែលអ្នកមានៗ​ក្នុងស្រុក មិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ចង់​តែ​ប្រកួត​ប្រជែងគ្នា​នាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស ពី​ការនាំចូលសត្វរស់សាច់សត្វ ក៏ដូចជាចំណីសត្វ មកសម្លាប់កសិករផ្នែកដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វទាំងខ្នាតតូច មធ្យម និងខ្នាតធំ លោក​ចោទសួរ​ថា ហេតុអីអ្នកមានទ្រព្យសម្បត្តិច្រើន មានលទ្ធភាពមិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ចង់តែ​ប្រកួតប្រជែង​គ្នានាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេស។ យ៉ាងដូច្នេះ​អ្វីដែលចាស់ៗជំនាន់​មុន​បានបន្សល់​ទុក​ឲ្យ​កូនចៅជំនាន់ក្រោយៗ គឺនៅតែនាំចូលដដែល ការកាត់បន្ថយភាពក្រីក្រ លើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វ នៅតែដដែលមិន​ជឿនលឿន​​តំណរ​ជំនាន់​។

សេដ្ឋីកសិកម្ម​រូប​នេះ​កត់សម្គាល់​ថា កម្របានឃើញអ្នកមានលុយ មានលទ្ធភាព ជជែកគ្នាអំពីការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារអោយប្រជាជននៅតាមទីជនបទ​ណាស់។

ឧកញ៉ា ម៉ុង ឫទ្ធី បាន​លើក​ពីបទពិសោធន៍​កាលពី​ឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើមពី ​USAID Cambodia MSME លោក​និង​អ្នកពាក់ព័ន្ធផ្នែកចិញ្ចឹមជ្រូក​ចំនួន១៦នាក់​ពីប្រទេសកម្ពុជា បាន​ធ្វើដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ ទៅ​ទស្សនកិច្ចរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីទៅមើលសាលាបង្រៀន​ពីការចាប់ផ្តើម​បន្តពូជ រហូតដល់ដឹកជ្រូកយកទៅលក់។

លោក​បាន​កត់សម្គាល់ថា សហរដ្ឋ​អាមេរិកបានដើរមុន​ប្រទេស​កម្ពុជា​លើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វជាយូរយារណាស់មកហើយ។ ក្រោយពីបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសារតែចង់ឲ្យ​ប្រទេស​កម្ពុជា​ ឆាប់បានរីកចម្រើនដូចសហរដ្ឋអាមេរិកដែរ លោក​បានរៀបចំផ្ទៃដីចំនួន៥ហិកតា និងបានសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ព្រមទាំងបានខិតខំទំនាក់ទំនង​​ទិញមេពូជដូនតាទួតជ្រូក ពីក្រុមហ៊ុនអាមេរិក ដែលសុទ្ធ​តែបានសន្យាថា នឹងជួយទាំងសាលាបង្រៀន និង​លក់ពូជជ្រូក​មក​ឲ្យ​ ប៉ុន្តែជាអកុសលរយៈពេល៣ខែ មិនមានអ្វីជាផ្លែផ្កាទាល់តែសោះ។

លោក​បានងាកមករកស្ថានទូតចក្រភពអង់គ្លេស ឲ្យ​ជូយឧទ្ទេសនាមក្រុមហ៊ុនដែលចិញ្ចឹមជ្រូក មានឈ្មោះល្បី​នៅចក្រភពអង់គ្លេសវិញម្តង។ បានដូចបំណងមែន ស្ថានទូតបានឧទ្ទេសនាម ក្រុមហ៊ុន ACMC ដែលមានបទពិសោធន៍បច្ចេកទេសចិញ្ចឹមជ្រូកជាង១០០ឆ្នាំកន្លងមកហើយ។ នៅចុងឆ្នាំ ២០០៨ ក្រុមហ៊ុនម៉ុង ឫទ្ធី បានដឹកជ្រូកពូជយ៉កសៀ ពូជដូនតាទួត ចំនួន៦៣០ក្បាល ឈ្មោល៣០ក្បាល​ ៣យន្តហោះលេខមូល​៣លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះជាលើកទី១ហើយ ដែល​ប្រទេស​​កម្ពុជាបាននាំចូលពូជជ្រូកយ៉កសៀ បន្សុតពូជ​មកពីទីក្រុង យ៉កសាយ ចក្រភពអង់គ្លេស។

លោក​បណ្ឌិត​ម៉ុង ឬទ្ធី បាន​បញ្ជាក់​ថា រយៈពេល១៣ឆ្នាំកន្លងទៅ តាំង​ពី​អាយុ៥៤ឆ្នាំ មកដល់អាយុ៦៧ឆ្នាំ លោក​​បានហែលឆ្លងកាត់រាប់រយពាន់ឧបសគ្គ។ លោក​ចង់​​ឲ្យ​បុគ្គល​អ្នកមានៗ​មួយចំនួន កុំ​គិតតែពីផលប្រយោជន៍​ផ្ទាល់ខ្លួន ត្រូេះ​គិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១១ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម