ព័ត៌មានជាតិ
តំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងទី២ បានក្លាយជារមណីយដ្ឋានដ៏ទាក់ទាញមួយរបស់អ្នកខេត្តឧត្តរមានជ័យ
តំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងទី២ ជារមណីយដ្ឋានធម្មជាតិមួយដ៏មានប្រជាប្រិយភាព សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ និងអ្នកទេសចរក្នុងស្រុក ។ ក៏ប៉ុន្តែការរាតត្បាតនៃកូវីដ១៩ បានធ្វើឲ្យចំនួនអ្នកទៅកម្សាន្តនៅទីនោះក៏មានការធ្លាក់ចុះ ។
លោក ញឺន គួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា តំបន់អាងរក្សាប្រភពទឹកស្ទឹងស្រែងទី២ ចាប់តាំងពីរាជរដ្ឋាភិបាល បានធ្វើទំនប់ស្ទាក់ប្រភពទឹកសម្រាប់បម្រើដល់ការស្រោចស្រប់លើវិស័យកសិកម្មក្នុងឡុងឆ្នាំ២០១៧មក តំបន់នេះបានប្រែក្លាយទៅជាតំបន់រមណីយដ្ឋាន និងមានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរក្នុងនិងក្រៅស្រុក មកលេងកម្សាន្តនៅទីនោះជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតាក៏មានភ្ញៀវទៅលេងកម្សាន្តជាប្រចាំ ។ ក៏ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ កាន់តែខ្លាំងមក ចំនួនភ្ញៀវទេសចរទៅដើរលេងកម្សាន្ត មានចំនួនតិចតួច ។
តំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងទី២ មានភាពទាក់ទាញដោយសារតំបន់នោះសំបូរដើមឈើ សត្វតូចធំ មានទឹកត្រជាក់និងថ្លា ធ្វើឲ្យអ្នកទេសចរណ៍ដែលទៅដល់ទីនោះហើយចង់ងូតទឹកលេងកម្សាន្ត ជាមួយទឹកដ៏ត្រជាក់នូវមានខ្យល់អាកាសល្អបរិសុទ្ធនៃជ្រលងភ្នំផងនោះ ធ្វើឲ្យតំបន់នោះកាន់តែជាទីទាក់ទាញ ភ្ញៀវបន្ថែមទៀត ។
ប្រជាពលរដ្ឋជាទេសចរក្នុងស្រុកតែងនាំក្រុមគ្រួសារទៅសម្រាកនិងហូបអាហារដែលមានរស់ជាតិពិសេសត្រី និងមាន់ស្រែ ដែលមានរស់ជាតិផ្អែមឆ្ងាញ់។ ដោយសារភ្ញៀវទៅលេងទីនោះច្រើនបានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានមុខរបរបន្ថែមដូចជាបម្រើសេវាកម្មទេចរណ៍ លក់ម្ហូបអាហារ ដែលបានធ្វើឲ្យពួកគាត់មានជីវភាពកាន់តែប្រសើឡើងថែមមួយកម្រិតទៀត ។
គួរបញ្ជាក់ថា ទំនប់អាងទឹកស្ទឹងស្រែងទី២ ស្ថិតជាប់ភូមិសាស្ត្រស្រុកចំនួន៣ ក្នុងខេត្តឧត្តរមានជ័យ គឺស្រុកចុងកាល់ ក្រុងសំរោង និងស្រុកអន្លង់វែង និងមួយផ្នែកស្ថិតនៅក្នុងស្រុកស្រីស្នំខេត្តសៀមរាប ។ ទំនប់អាងទឹកនេះមានប្រវែង ២,៨០០ ម៉ែត្រតភ្ជាប់ពីភ្នំកំបោរ ទៅភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ប្រមាណ ២៥៩ លានម៉ែត្រគូបអាចស្រោចស្រប់លើផ្ទៃដីកសិកម្មជាង២៥,០០០ហិកតាក្នុងខេត្តចំនួន៣ គឺខេត្តឧត្តរមានជ័យ ខេត្តសៀមរាបនិងខេត្តបន្ទាយ មានជ័យ៕
អត្ថបទ ៖ ណារី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់