Connect with us

ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន៤នាក់នៅកំពង់ចាម ស្រាវជ្រាវឃាត់ខ្លួនវៀតណាម២នាក់ទៀតនៅភ្នំពេញ

បានផុស

នៅ

កំពង់ចាម ៖ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ​បាល​ខេត្តកំពង់ចាម និងមានការឯកភាពពី​ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចាត់​បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ាម ម៉េងសែ ឋានៈនាយរងការិយាល័យប្រឆាំងគ្រឿងញៀន បាន​បេីក​កិច្ច​ប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១ករណី​ (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនបុរសជនសង្ស័យ ០៤នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២១ វេលាម៉ោង ១៧ និង ២០ នាទី​ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាតិខ្មែរជាជនសង្ស័យទាំង ៤នាក់មាន ១ឈ្មោះ ជា ពែក អាយុ២៦ឆ្នាំ មុខរបរកម្មករ ២ឈ្មោះ ពុំ ដែន អាយុ៣៦ឆ្នាំ ៣ឈ្មោះ អុឹម តុលា អាយុ៣៤ឆ្នាំ មុខរបរជាងដែក និងទី៤ឈ្មោះ ទ្រី ផេង អាយុ ១៧ឆ្នាំ មុខរបរកសិករ។ ពួកគេទាំង៤ រស់នៅភូមិតាំងថ្លើង ឃុំ មេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំងអស់។វត្ថុតាងដកហូត ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០៨កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៣គ្រឿង។
 
សមត្ថកិច្ចប្រាប់បន្តទៀតថា បន្ទាប់ពីទទួលបានចម្លើយរបស់ជនសង្ស័យ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បន្តស្រាវជ្រាវដោយសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ ១នាក់ទៀត នៅចំណុចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ជនសង្ស័យឈ្មោះ ចាំង ធីយីន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ មានទីលំនៅភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់ (ធំ០៣កញ្ចប់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ទូរសព្ទចំនួន ០១គ្រឿង និងម៉ូតូម៉ាកស៊្សូមើចំនួន ០១គ្រឿង។
ប្រតិបត្តិការនេះបន្តទៅឃាត់ខ្លួនជនសង្ស័យ ១នាក់បន្ថែមទៀតនៅចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឈ្មោះ ចាំង យាងកុង អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងដែក មានទីលំនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សរសង្សយ័ជាថ្នាំញៀន ចំនួន ៣១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង និងទូរសព្ទចំនួន ០១គ្រឿង។ ជនសង្ស័យទាំង ០២នាក់បានធ្វើតេស្តសំណាកកូវីដ១៩ ជាលទ្ធផល អវិជ្ជមាន ទាំង២នាក់។


បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ជំនាញបាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម