ព័ត៌មានជាតិ
បុរសរត់កង់បីម្នាក់ បានដេកស្លាប់បង្កការភ្ញាក់ផ្អើលទាំងព្រឹក
បុរសជាអ្នករត់កង់បីម្នាក់ បានស្លាប់នៅលើម៉ូតូកង់បីរបស់ខ្លួន ដែលចតនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ឋិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
បើយោងតាមសាក្សី ដែលស្និតជាមួយជនរងគ្រោះបានចេញមុខមកបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះមានឈ្មោះ ផន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបររត់”ផាសអាប់”រស់នៅបណ្តោះអាសន្ននៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង តែងមានជំងឺប្រចាំកាយច្រើនមុខ មានដូចជាជំងឺក្រិនថ្លើម និងជំងឺទឹកនោមផ្អែមជាដើម។

ប្រភពដដែលបន្តថា ដោយសារសភាពជំងឺធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី២០ ខែកក្កដាកន្លងមកបានពឹងពាក់ខ្លួនឲ្យជូនទៅរកគ្រូខ្មែរនៅឯស្រុកសំឡូត ដើម្បីព្យាបាលរោគដោយខ្លួនជាអ្នកបើកម៉ូតូ រីឯជនរងគ្រោះអង្គុយផងនិងដេកផងនៅផ្នែកខាងក្រោយ លុះដល់ពាក់កណ្តាលផ្លូវចំណុចវាលចម្បាំងគាត់បាននិយាយសាកសួរទៅរកអ្នកជំងឺ តែគាត់មិនតបតស្ងាត់មាត់ឈឹងលែងឆ្លងឆ្លើយរហូតគាត់មិនអស់ចិត្ត ខ្លួនក៏ឈប់ម៉ូតូកង់បី ដើម្បីសួរនាំពីអាការរោគទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ប្រភពខាងលើបានប្រាប់បន្ថែមថា នៅថ្ងៃដដែលក្រោយពេលដែលខ្លួនបានដឹងថា ជនរងគ្រោះស្លាប់ខ្លួនក៏បានដឹកវិលត្រឡប់បកក្រោយមកខេត្តវិញទាំងមិនបានដឹងថា ជនរងគ្រោះមានទីលំនៅនៅឯណាផងហើយក៏សម្រេចចិត្តដឹកសាកសពមកទុកនៅចំណតម៉ូតូរបស់គាត់នៅមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ហើយទុកចោលរហូតដល់ព្រឹកឡើងថ្ងៃទី២១ ទើបមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរជិតខាងមកមើលតែម្តង។


ករណីនេះ ក្រោយពេលដែលសមត្ថកិច្ចជំនាញចុះទៅពិនិត្យលើសាកសពសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយកម្រិតធ្ងន់ធ្ងរប្រាកដមែន រួចប្រគល់សាកសពទៅឲ្យសាច់ញាតិយកទៅធ្វើកិច្ចតាមបែបសាសនានិ ងបូជានៅក្នុងវត្តបច្ឆាក្រុងបាត់ដំបងតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ