Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ ៖ ជំហររបស់ក្រសួង គឺអនុវត្តផ្អែកទៅលើច្បាប់ ស្តីពី ផ្លូវថ្នល់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណ និងដឹកជញ្ជូន បានបញ្ជាក់ថា ជំហររបស់ក្រសួងសាធារណ និងដឹកជញ្ជូន គឺអនុ​វត្ត​ផ្អែក​ទៅលើច្បាប់ ស្តីពី ផ្លូវថ្នល់ ហើយចំពោះការសំណូមពរ របស់ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កា​លពីថ្ងៃម្សិលមិញ គឺកំពុងអនុវត្តផ្ទុយ នឹងផ្លូវច្បាប់ទាំងស្រុង។  

កា​រ​បញ្ជាក់នេះ បន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃទី២០​ ខែ​កក្កដា ឆ្នាំ២០២១ បានតវ៉ានាំគ្នានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី តាមបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី​២១ ខែកក្កដាថា «ក្រសួងបានទទួលព័ត៌មាននេះរួចហើយ កាលពីម្សិលមិញ តែករណីនេះពួកគាត់កំពុងអនុវត្តផ្ទុយ និងផ្លូវច្បាប់ទាំងស្រុង។ គាត់នាំគ្នាធ្វើខុស ហើយមកសំណូមពរ អោយយើងកែច្បាប់ពីត្រូវ ទៅខុសតាមគាត់ គឺយើងមិនអាចទទួលយកបានទេ»។ លោកថា គោលជំហររបស់របស់ក្រសួង គឺផ្អែកលើច្បាប់ ស្តីពី ផ្លូវថ្នល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះលោក គង់ វិមាន ក៏បានលើកឡើងដែរថា ទង្វើរបស់ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្មមួយចំនួនតូច កាលពីថ្ងៃម្សិលមិញនោះ គឺប្រជាពលរដ្ឋមួយប្រទេស កំពុងប្រតិកម្មត្មេះដៀល ពួកគាត់យ៉ាងចាស់ដៃ ដូចមានស្ទើគ្រប់សារព័ត៌មាន ក៏ដូចបញ្តាញសង្គមបានចុះផ្សាយរួចហើយ។ អនុរដ្ឋលេខាធិការ ក្រសួងសាធា​រណ​ការ បានបញ្ជាក់ទៀតថា «ដូច្នេះដរាបណាច្បាប់យើងនៅមានជាធរមាន គឺយើងនៅតែអនុវត្តដដែល»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដានេះថា លោកសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេស​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន សូមគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងគោរពច្បាប់ ស្ដីពី ផ្លូវថ្នល់ កុំដឹកលើសកម្រិតទម្ងន់កំណត់ដោយ​ច្បាប់ ដែលធ្វើឲ្យផ្លូវថ្នល់ឆាប់ខូច មុនអាយុកាលកំណត់របស់ផ្លូវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «យើងខ្ញុំអនុវត្តច្បាប់ ច្បាប់បានចែងក្នុងមាត្រា៦០ នៃច្បា​ប់​ស្ដីពី ផ្លូវថ្នល់ បើកឡានណាដឹកទំនិញលើស២០ភាគរយ ឧទាហរណ៍ឡានហ្នឹងដឹកបាន២០តោន ចឹង២០ភាគ​រយបានតែ២៤តោនទេ តែ២៤លើសបន្តិច ឡានហ្នឹងលើស២០ភាគរយហើយ បើលើស២០ ភាគរយ ត្រូវផាក​ពិន័យហើយ ត្រូវឃាត់ឡានទុក១ឆ្នាំ មិនមែនខ្ញុំ ស៊ុន ចាន់ថុល មិនមែនក្រុមការងារអ្នកត្រួតពិនិត្យយានជំនះ ដឹក​ទំនិញ​លើ​សទម្ងន់កំណត់នៃច្បាប់ ចង់ចាប់ឡានទុក១ឆ្នាំទេ ប៉ុន្តែច្បាប់ចែងថា បើដឹកទំនិញលើស២០ភាគរយ ផាកពិន័យហើយ ឃាត់ឡាននោះទុក១ឆ្នាំ»។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា «សូមអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយហើយ ផ្សព្វផ្សាយទៀតថា បងប្អូនប្រជាពលរ​ដ្ឋ បងប្អូនអ្នកដឹកទំនិញកុំដឹក ឲ្យលើសទម្ងន់កំណត់ ដោយច្បាប់ឲ្យសោះ បើមិនចង់ឲ្យគេចាប់ឡានទុក១ឆ្នាំ កុំដឹក​ឲ្យលើស២០ភាគរយ»។

សូមជម្រាបថា តំណាងក្រុមដឹកជញ្ជូនចំនួន៥នាក់ ដែលបានធ្វើការតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានស្នើសុំដំណោះស្រាយ៣ចំណុច រួមមាន៖ ១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទ​​យានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។ ២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា។ ៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណា ដែលកំពុងឃាត់ទុកមួយឆ្នាំឲ្យចរាចរណ៍ដឹកជញ្ជូនបាន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម