Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពនារីម្នាក់អណ្ដែត​ទឹក​សង្ស័យគូស្នេហ៍​​លោតចេញពីទូកទេសចរណ៍​ពីរថ្ងៃមុន

បានផុស

នៅ

សពនារីម្នាក់ដែលគេសន្និដ្ឋានថាជាជនជាតិចិនដែលបានលោតទឹកពីលើទូកទេចរណ៍កាលពី២ថ្ងៃមុននោះត្រូវបានប្រជានេសាទជនជាតិអ៊ិស្លាម ប្រទះឃើញអណ្តែតទឹក ទន្លេសាបរសាត់ មកទើនឹងច្រាំងទន្លេ នៅផ្នែក ខាងកើត បង្កឱ្យមានការភ្ញាក់ផ្អើលកាលព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចច្រាំងទន្លេសាប ក្នុងភូមិ ទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពនារីរូបនោះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានអាយុ ប្រមាណជា៣០ឆ្នាំ ស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ រំលេច អក្សរអង់គ្លេស។សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែល បានលោតទឹកសម្លាប់​ខ្លួនពីលើទូកកាណូតទេសចរណ៍កាលពី២ថ្ងៃមុន។

គួរបញ្ជាក់ថានៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៩ ខែ កក្កដាឆ្នាំ ២០២១នារីជនជាតិចិននឹងសង្សាដែលជាជនជាតិចិនដូចគ្នារួមជាមួយមិត្តភ័ក្រផ្សេងទៀតបានជិះទូកទេសចរណ៍មួយ គ្រឿងលំហែលកាយតាមដងទន្លេ សាបក្នុង លុះមកដល់ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែគូសង្សានោះមានទំនាស់គ្នា ហើយបុរសជាសង្សាក៍បានលោតទឹកដើម្បីបញ្ជាក់ពីស្នេហ៍ស្មោះក៏ស្រាប់តែនាងជាសង្សាក៏បានលោតទៅតាមក្រោយគ្នានោះដែរ។

ប្រភពព័ត៌មានបន្តថានៅពេល ដែលគូសង្សាទាំងពីរនោះលោតសម្លាប់ខ្លួនហើយក៏គេឃើញបុរសជាសង្សាចេះហែលទឹកត្រូវបានម្ចាស់ទូកទេសចរណ៍ជួយសង្រ្គោះទាន់ពេល។

តែចំណែកនាងជាសង្សាវិញបានលិចបាត់ក្នុងទន្លេរកសពមិនឃើញពេលធ្វើឱ្យបុរសជាសង្សាដែលចេះហែលទឹកនោះបានយំបោកខ្លួនពេញទូកទេសចរណ៍នោះតែម្តងព្រោះតែការសាកចិត្តពីស្នេហ៍ស្មោះរបស់ពួកគេ។

លុះរំលងបានប្រមាណ២ថ្ងៃ ក្រោយនេះគឺនៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ សពនារីជនជាតិចិនរូបនោះបានអណ្តែតឡើងផ្កាប់មុខ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ទោះជាយ៉ាងណាគេពុំទាន់ដឹងច្បាស់ថាសពនារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាល​​ពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេព្រោះពុំទាន់ឃើញសង្សារបស់នាងចេញមកអះអាងនៅឡើយ​។​ចំណែកសមត្ថកិច្ចនាំគ្នាស្រង់យកមកត្រួតពិនិត្យដោយរង់ចាំក្រុមគ្រួសារមកសួរកផងដែរ៕ អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៤៦ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម