Connect with us

ព័ត៌មានជាតិ

មន្រ្តី​សុខាភិបាល​ប្រាប់​ពី​ផល​​រំខាន​ខ្លះៗ ពេល​ប្រើ​ឱសថ​ចិន Lianhua Qingwen

បានផុស

នៅ

ដោយ​មិន​បញ្ជាក់​ថា​ឱសថ​ចិន​ Lianhua Qingwen គឺ​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩ តែ​ជា​ប្រភេទ​ឱសថ​ជួយ​សម្រាល​រោគ​សញ្ញា​ ទប់​កុំ​ឲ្យ​មាន​ការ​វិវឌ្ឍ​ទៅ​រក​សភាព​ធ្ងន់ធ្ងរ អាច​ឲ្យ​អ្នក​ជំងឺ​វិល​ត្រឡប់​ទៅ​រក​ការ​ជា​សះស្បើយ​ឆាប់​រហ័ស។

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា ឱសថ​ចិន​ Lianhua Qingwen​ឆ្លើយតប​សរីរាង្គ​បាន​យ៉ាង​ល្អ កាត់​បន្ថយ​រោគសញ្ញា​ដូចជា​ក្តៅ​ខ្លួន ក្អក ឈឺ​បំពង់ក​អ្នក​ជំងឺ​កូវីដ​១៩។ យ៉ាងណា​លោក​ជំទាវ​បាន​ប្រាប់​ពី​អាការៈ​មួយ​ចំនួន​ ពី​ផល​រំខាន​នៃ​ការ​ប្រើប្រាស់​ឱសថ​ចិន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បញ្ជាក់​ថា ឱសថ​ណា​ក៏​ដូច​ឱសថ​ណា​ដែរ តែងតែ​មាន​ផល​រំខាន​ឬ​ផល​ប៉ះពាល់​មិន​ថា​ឱសថ​ចិន ឱសថ​អាមេរិក ឱសថ​បារាំង។

ឱសថ​ចិននេះ​​មាន​ផល​រំខាន​ដូចជា ធ្វើ​ឲ្យ​ចង់​ក្អួត ឈឺ​ពោះ អាច​រាករូស ចេញ​រមាស់ ឬ​មាន​ភាព​ធេងធោង ស្ងួត​មាត់​ឬ​ស្ងួត​បំពង់ក។ ឱសថ​បុរាណ​ចិន Lianhua Qingwen ណែនាំ​សម្រាប់​មនុស្ស​ធំ មិន​សម្រាប់​កុមារ​តូចៗ​នោះ​ទេ។

ឱសថ​ Lianhua Qingwen ត្រូវ​បាន​យកទៅ​ប្រើ​ នៅ​ពេល​ប្រទេស​ចិន​ផ្ទុះ​ឆ្លង​កូវីដទ្រង់ទ្រាយ​ធំ។ មាន​បណ្តា​ប្រទេស​ជា​ច្រើន​ បច្ចុប្បន្ន​នេះ​ក៏​ទទួល​ស្គាល់​ឱសថ​ចិន Lianhua Qingwen ដូចជា​ប្រទេស​ប្រេស៊ីល ហ្វីលីពីន ឥណ្ឌូណេស៊ី កាណាដា ថៃ សិង្ហបុរី និង​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ក៏​មាន​ប្រើ​ឱសថ​ចិន​នេះ​ដែរ។

លោក​ជំទាវ​ឱ វណ្ណឌីន ​បាន​ថ្លែង​ថា នៅ​ឆ្នាំ ២០០៣ នៅ​ពេល​ផ្ទុះ​ជំងឺ​សារ ផ្តាយសាយ H1N1​ ប្រទេស​ចិន​បាន​ប្រើប្រាស់​ឱសថ​ Lianhua Qingwen ដើម្បី​ព្យាបាល​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម។

លោក​ជំទាវ​បាន​បញ្ជាក់​ពី​ការ​ប្រើប្រាស់​ឱសថ​ចិន​នេះ​ ដោយ​ត្រូវ​លេប​ម្តង ៤ គ្រាប់ (ព្រឹក ថ្ងៃ ល្ងាច) ក្នុង​រយៈ​ពេល ៧ ទៅ ១០​ថ្ងៃ។

ខណៈ​ដែល​ឱសថ​ចិន​នេះ​ការពារ​កុំ​ឲ្យ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ​មេរោគ​កូវីដ លោក​ជំទាវ ឱ វណ្ណឌីន ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា ​ការ​ប្រើប្រាស់​ឱសថ​នេះ​សម្រាប់​​​​អ្នក​មាន​ជំងឺ​កូវីដ​កម្រិត​ស្រាល​ប៉ុណ្ណោះ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​កុំ​សាកល្បង​ប្រើប្រាស់​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម