Connect with us

ព័ត៌មានជាតិ

បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​មើល​ឆ្វេង​ស្តាំ ត្រូវ​រថយន្ត​ធំ​បុក​របួសធ្ងន់​ស្រាល៣​នាក់​

បានផុស

នៅ

​យ៉ាងហោចណាស់ ​ក៏មាន​មនុស្ស​រង​របួស​ធ្ងន់​ស្រាល ចំនួន​៣​នាក់​ដែរ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ និង​រថយន្ត​ធុន​ធ្ងន់​ក្នុងទិសដៅ​ខ្វែងគ្នា​ នៅ​ស្រុក​ថ្មគោល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណីនេះ​បានកើត​ឡើង នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង ៤០​នាទី ថ្ងៃត្រង់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​កំពុង​ស្ថាបនា ត្រង់ចំណុច​ក្រុមទី​០៥ ភូមិ​ថ្មគោល​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​ម៉ូតូ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់។

​បើតាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ គឺ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1E-9933 ជិះ​គ្នា​៣​នាក់​បើកបរ​ចេញពី​ផ្លូវលំ​ឡើងលើ​ផ្លូវជាតិ​លេខ​៥ រួច​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ក្នុង​ល្បឿន​លឿន ធ្វើឱ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ម៉ាក​មីតស៊ុយប៊ីស៊ី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0753 ដែល​កំពុង​បើកបរ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ម៉ូតូ​នោះ​តែ​ម្តង​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ស្រាល​ចំនួន០៣នាក់។

​អ្នករងរបួស​ទាំង​៣​នាក់​គឺ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សា​រឿង ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល អ្នករួមដំណើរ​ឈ្មោះ លាង ហូ​វ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល និង ឈ្មោះ កែវ វិច្ឆិកា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល។ ដោយឡែក​អ្នកបើកបរ​រថយន្ត ឈ្មោះ អៀង វ៉ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។​

​ករណីនេះ ជំនាញ​ស្រុក​បាន​យក​រថយន្ត​សង្គ្រោះ ដឹក​ជនរងគ្រោះ​ទាំងបី បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ថ្មគោល និង​បាន​ប្រគល់​មធ្យោបាយ​ទាំង​២ ឱ្យ​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម