ព័ត៌មានជាតិ
ខណ្ឌណាបើកដៃឱ្យមានការបើកក្លឹបកម្សាន្ត ជួបជុំគ្នាផឹកស៊ី និង ច្រៀងរាំសប្បាយនឹងទទួលខុសត្រូវចំពោះមុខថ្នាក់លើ
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា ក្នុងករណីអធិការខណ្ឌទាំង១៤ បណ្តែតបណ្តោយឲ្យមានការបើកក្លឹបកម្សាន្ត ជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយថា មិនដឹងនោះ។
ការព្រមានរបស់ ឧត្តមសេនីយ៍ឯក ស ថេត នេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញស្រាវជ្រាវនិងត្រួតពិនិត្យបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ក្នុងខណ្ឌដូនពេញ យីហោ LOVE កាលពីយប់អធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនបរទេសនិងជនជាតិខ្មែរជាច្រើននាក់ រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួនទៀតផង ខណៈទីតាំងនោះបានធ្វើសកម្មភាពប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ច្រៀងកម្សាន្ត និងមានការប្រើប្រាស់គ្រឿងញៀន។
ជាងនេះថែមទៀត ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនិងល្បាតតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ កន្លង ក៏ធ្លាប់បាន បង្ក្រាបក្លឹបកម្សាន្តដែលមានការប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ច្រៀងខារ៉ាអូខេ ជាបន្តបន្ទាប់ផងដែរដូចជានៅខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងតាមបណ្តាខណ្ឌផ្សេងទៀតផងដែរ។
ការបង្កើនការចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញ គឺដើម្បីចូលរួមកាត់បន្ថយអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ជាជាពិសេសដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីឆ្លើយតបលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ អនុវត្តតាមគោលការណ៍ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ខណៈស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែមានសភាពស្មុគស្មាញហើយបន្តឆ្លងរាលដាល មិនទាន់មានសភាពធូរស្បើយនៅឡើយនោះទេ។
វិធានការចុះល្បាតត្រួតពិនិត្យនៅពេលយប់អនុវត្តជាប្រចាំពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញនោះផងទៀត ក៏គេមើលឃើញថា ក៏បានចុះអប់រំចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាប្រមូលផ្តុំជួបផឹកស៊ីនៅតាមផ្ទះ តាមរោងសិប្បកម្ម ការដ្ឋានសំណង់ ដែលស្រែកច្រៀងឡូឡាដាស់បាស់ប៉ះពាល់រំខានដំណេកនិងការរស់នៅរបស់អ្នកជិតខាង និងការជួបជុំនោះក៏មានហានិភ័យឆ្លងជំងឺកូវីដ១៩ ហើយណែនាំឱ្យបញ្ឈប់នៃការជួបជុំផឹកស៊ីផងដែរ។
ក្នុងកិច្ចការងារនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ជាពិសេសការបើកលួចលាក់ក្លិបកម្សាន្ត ខារ៉ាអូខេ ដែលជាសកម្មភាពផ្ទុយនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំតាមអនឡាញ zoom meeting ស្តីពីការត្រួតពិនិត្យលទ្ធផលសកម្មភាពអនុវត្តការងាររបស់កម្លាំងនគរបាលរាជធានីភ្នំពេញ លើការងារការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមកាលពីអំឡុងខែមិថុនាកន្លងទៅនេះ។
សូមបញ្ជាក់ថា ក្នុងអំឡុងដែលរាជធានីភ្នំពេញ នៅតែមានហានិភ័យឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩ គេសង្កេតឃើញថា ការលួចបើកក្លិបកម្សាន្ត ខារ៉ាអូខេ ជួបជុំផឹកស៊ីខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនដោយមិនគោរពវិធានក្រសួងសុខាភិបាល ហើយត្រូវបានរងការបង្ក្រាបចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់រួចហើយផងដែរ៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ