ព័ត៌មានជាតិ
កូនគោនិងគោជំទង់ កំពុងត្រូវប៉ាន់ នៅទីផ្សារក្នុងស្រុក
ដោយសារ តែមានទីផ្សារធំទូលាយសម្រាប់គោសាច់ចិញ្ចឹមក្នុងស្រុក លោក ធី រ៉ាវុធ កសិកររស់នៅក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បច្ចុប្បន្នកសិដ្ឋានរបស់លោក បានបង្កើនការចុះប្រមូលទិញកូនគោ ឬគោជំទង់ នៅក្នុងតំបន់ ឬពីតាមបណ្តាខេត្តផ្សេងៗយកមកបំប៉នតាមបច្ចេកទេសកសិកម្ម ហើយបន្តការលក់ចេញ តាមការបញ្ជាទិញរបស់ម៉ូយ ដែលមិនមានការកំណត់ចំនួន បើទោះជាមានរាប់រយក្បាលក៏លក់អស់ មិនបារម្ភរឿងកកស្ទះដែរ។

លោកបន្តថា ចំពោះគោជំទង់ដែលលោកនាំយកមកចិញ្ចឹមបំប៉នថែទាំរយៈពេលប្រមាណជា៣ទៅ៤ខែរួចបញ្ចេញលក់វិញជារបៀបវិលជុំ ក្នុងមួយខែៗមានគោប្រមាណ៣០០ក្បាល ដែលចំនួននេះ មិនបានឆ្លើយតបតាមតម្រូវការទីផ្សារនោះនៅឡើយទេ។ លោកថា បច្ចុប្បន្នកសិដ្ឋានរបស់លោក បានផ្គត់ផ្គង់គោសាច់ទៅកាន់ទីផ្សារធំៗមួយចំនួន ក្រៅពីទីផ្សារ ក្នុងខេត្តបាត់ដំបងមានដូចជា៖ ទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម ដោយក្នុងគោសាច់មួយក្បាលលក់ចេញចាប់ពីតម្លៃ៨០០ទៅ១២០០ដុល្លារ។ ដោយឡែក សម្រាប់គោឈ្មោលពូជ(ឆាឡេប្រាម៉ាន់)មានប៉ុន្មានក្បាល ក៏មានម៉ូយបញ្ជាទិញមិនដែលសល់ដែរ ដើម្បីនាំទៅកាន់ទីផ្សារនៅប្រទេសវៀតណាម។


លោកបញ្ជាក់ថា ចំពោះបញ្ហាផ្ទុះជំងឺលើសត្វគោថ្មីៗនេះក៏កសិដ្ឋានរបស់លោកមិនមានផលប៉ះពាល់អ្វីដែរ ដោយសារវាជាជំងឺប្រចាំរដូវងាយស្រួលគ្រប់គ្រងដោយ ក្រុមជំនាញបានចាក់វ៉ាក់សាំងការពារលើសត្វគោទាំងអស់ ក្នុងកសិដ្ឋានរួចរាល់មិនមានបង្កជាបញ្ហាឡើយ។ ម្ចាស់កសិដ្ឋានរូបនេះបន្ថែមថា លោកមានគម្រោងពង្រីកកសិដ្ឋានធំ១កន្លែងទៀត ក្នុងឆ្នាំ២០២១ខាងមុខសម្រាប់ចិញ្ចឹមគោយកសាច់និងគោយកកូនពូជផង ដើម្បីបន្តនិរន្តភាពផ្គត់ផ្គង់ទីផ្សារម្យ៉ាងទៀត ក្នុងគោលបំណងបន្តការបង្កបង្កើនពូជគោ នៅក្នុងស្រុកកុំឲ្យបាត់បង់ផង។



ក្រៅពីនេះកសិករ ដែលជាម្ចាស់កសិដ្ឋានរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាកសិករទាំងអស់បន្តពង្រីកការចិញ្ចឹមគោឡើងវិញ ព្រោះបងប្អូនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នបានងាកមកបរិភោគឬប្រើប្រាស់ផលិតក្នុងស្រុកច្រើនហើយ ព្រោះផលិតផលក្នុងប្រទេសមានគុណភាពមិនមានសារធាតុគីមី ដូចដែលបាននាំចូលពីប្រទេសគេ ដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរនៅថ្ងៃខាងមុខ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ អ្នកប្រកបរបរចិញ្ចឹមត្រីសមុទ្រ ត្អូញត្អែររឿងទីផ្សារ ដោយសារជំងឺកូវីដ-១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់