Connect with us

ព័ត៌មានជាតិ

កូន​គោ​និង​គោ​ជំទង់ កំពុង​ត្រូវ​ប៉ាន់ នៅ​ទី​ផ្សារ​ក្នុង​ស្រុក

បានផុស

នៅ

​ដោយ​សារ​ តែ​មាន​ទីផ្សារ​ធំ​ទូលាយ​សម្រាប់​គោ​សាច់​ចិញ្ចឹម​ក្នុងស្រុក ​លោក ​ធី រ៉ាវុធ​ កសិករ​រស់នៅ​ក្នុង​ភូមិ​បត់​សាលា ឃុំ​ឈើទាល​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ថា បច្ចុប្បន្ន​កសិដ្ឋាន​រប​ស់​លោក​ បាន​បង្កើន​ការ​ចុះ​ប្រមូល​ទិញ​កូន​គោ​ ឬ​គោ​ជំទង់​ នៅ​ក្នុង​តំបន់​ ឬ​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​យក​មក​បំប៉ន​តាម​បច្ចេកទេស​កសិកម្ម​ ហើយ​បន្ត​ការ​លក់​ចេញ​ តាម​ការ​បញ្ជា​ទិញ​របស់​ម៉ូយ​ ដែល​មិន​មាន​ការកំណត់​ចំនួន​ បើ​ទោះ​ជា​មាន​រាប់​រយ​ក្បាល​ក៏​លក់​អស់​ មិន​បារម្ភ​រឿង​កកស្ទះ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្ត​ថា ​ចំពោះ​គោ​ជំទង់​ដែល​លោក​នាំ​យក​មក​ចិញ្ចឹម​បំប៉ន​ថែទាំ​រយៈពេល​ប្រមាណ​ជា​៣​ទៅ​៤​ខែ​រួច​បញ្ចេញ​លក់​វិញ​ជា​របៀប​វិល​ជុំ​ ក្នុង​មួយ​ខែៗ​មាន​គោ​ប្រមាណ​៣០០​ក្បាល​ ដែល​ចំនួន​នេះ​ មិនបាន​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នោះ​នៅឡើយ​ទេ​។​ លោ​កថា ​បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​ បាន​ផ្គត់ផ្គង់​គោ​សាច់​ទៅកាន់​ទីផ្សារ​ធំៗ​មួយ​ចំនួន ​ក្រៅពី​ទីផ្សារ ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ដូចជា​៖ ទីក្រុង​ភ្នំពេញ​ ខេត្ត​សៀមរាប​ និង​ខេត្ត​បន្ទាយមានជ័យ​ជាដើម​ ដោយ​ក្នុង​គោ​សាច់​មួយ​ក្បាល​លក់​ចេញ​ចាប់ពី​តម្លៃ​៨០០​ទៅ​១២០០​ដុល្លារ​។​ ដោយឡែក​ សម្រាប់​គោ​ឈ្មោល​ពូជ​(​ឆា​ឡេ​ប្រា​ម៉ាន់​)​មាន​ប៉ុន្មាន​ក្បាល ក៏​មាន​ម៉ូយ​បញ្ជា​ទិញ​មិនដែល​សល់​ដែរ​ ដើម្បី​នាំទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។

​លោក​បញ្ជាក់​ថា​ ចំពោះ​បញ្ហា​ផ្ទុះ​ជំងឺ​លើស​ត្វ​គោ​ថ្មីៗ​នេះ​ក៏​កសិដ្ឋាន​របស់​លោក​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ ដោយសារ​វា​ជា​ជំងឺ​ប្រចាំ​រដូវ​ងាយស្រួល​គ្រប់គ្រង​ដោយ​ ក្រុម​ជំនាញ​បាន​ចាក់​វ៉ាក់សាំង​ការពារ​លើ​សត្វ​គោ​ទាំងអស់ ​ក្នុង​កសិដ្ឋាន​រួចរាល់​មិន​មាន​បង្ក​ជា​បញ្ហា​ឡើយ​។ ​ម្ចាស់​កសិដ្ឋាន​រូប​នេះ​បន្ថែម​ថា លោក​មាន​គម្រោង​ពង្រីក​កសិដ្ឋាន​ធំ​១​កន្លែង​ទៀត​ ក្នុង​ឆ្នាំ​២០២១​ខាងមុខ​សម្រាប់​ចិញ្ចឹម​គោ​យក​សាច់​និង​គោ​យក​កូន​ពូជ​ផង​ ដើម្បី​បន្ត​និរន្ត​ភាព​ផ្គត់ផ្គង់​ទីផ្សារ​ម្យ៉ាងទៀត ​ក្នុង​គោលបំណង​បន្ត​ការ​បង្កបង្កើន​ពូជ​គោ​ នៅ​ក្នុង​ស្រុក​កុំ​ឲ្យ​បាត់បង់​ផង​។

​ក្រៅ​ពី​នេះ​កសិករ ​ដែល​ជា​ម្ចាស់​កសិដ្ឋាន​រូប​នេះ​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់​បន្ត​ពង្រីក​ការ​ចិញ្ចឹម​គោ​ឡើងវិញ​ ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​បាន​ងាក​មក​បរិភោគ​ឬ​ប្រើប្រាស់​ផលិត​ក្នុងស្រុក​ច្រើន​ហើយ​ ព្រោះ​ផលិតផល​ក្នុង​ប្រទេស​មានគុណ​ភាព​មិន​មាន​សារធាតុ​គីមី​ ដូចដែល​បាន​នាំចូល​ពី​ប្រទេស​គេ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​អ្នក​ប្រកបរបរ​ចិញ្ចឹម​ត្រី​សមុទ្រ ត្អូញត្អែរ​រឿង​ទីផ្សារ ដោយសារ​ជំងឺ​កូ​វីដ​-១៩​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម