ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចុះបិទខ្ទប់ទីតាំង៣កន្លែង ក្រោយរកឃើញ មានអ្នកវិជ្ជមានកូវីដ-១៩
ក្រុមការងារប្រចាំការ សង្កាត់ទឹកល្អក់ទី១ បានចុះបិទផ្ទះចំនួន៣ទីតាំងទៀត ក្រោយពីរកឃើញមានជំងឺកូវីដ-១៩ ចំនួន៣នាក់។ ក្នុងនោះក្រុមការងារ ក៏បាននាំយកអំណាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនពួកគាត់ផងដែរ។
ការចុះបិទខ្ទប់នេះ បានធ្វើឡើងនៅថ្ងៃទី២១ កក្កដាឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយទីតាំងទី១ មានអាស័យដ្ឋានផ្ទះលេខ១៤១ ផ្លូវលេខ១២២ ភូមិ៩ និងមានសមាជិក៧នាក់។
១.រ៉ន សុខុន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ(វិជ្ជមាន) ។
២.ង៉ូវ សុខនៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនសាលាបឋមចិនឃ្មួញ(អវិជ្ជមាន)
៣.ង៉ូវ សុវណ្ណបញ្ញា ភេទស្រី អាយុ១៣ឆ្នាំ សិស្ស(អវិជ្ជមាន)។
៤.ង៉ូវ សុខនីតា ភេទស្រី អាយុ៣ឆ្នាំ កុមារី(អវិជ្ជមាន)
៥.វី ចន្ទ័ណា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ (អវិជ្ជមាន) ។
៦.ហុង ខុម ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ(អវិជ្ជមាន)។
៧.រ៉ា ស្រីណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ (អវិជ្ជមាន)។
-ទីតាំងទី២ មានអាស័យដ្ឋានផ្ទះលេខ៧២១ អឺ២ ផ្លូវលេខ១២៨ ភូមិ១០និងមានសមាជិកសរុប៤នាក់។
១.គឹម ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិក ហ្គោឌិនរ៉ូ (អវិជ្ជមាន)។
២.ឡុង ហេង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ (វិជ្ជមាន)។
៣.គឹម ពន្លឺវិសុទ្ធ ភេទប្រុស អាយុ៨ឆ្នាំ សិស្ស(អវិជ្ជមាន)។
៤.គឹម រស្មីរាជនី ភេទស្រី អាយុ១ខែ (អវិជ្ជមាន)។
-ទីតាំងទី៣ មានអាស័យដ្ឋានផ្ទះលេខ១៣៦ ផ្លូវរថភ្លើង ភូមិ១៦ មានឈ្មោះ ឃីម សុផល ភេទស្រី អាយុ៤២ឆ្នាំ សុំព្យាបាលនៅផ្ទះ។ ក្រៅពីនេះ ក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានយអំណាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនចំនួន៥ទីតាំងផងដែរ ដោយក្នុង១ទីតាំង ទទួលបានអង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេស៕ (ដោយ)៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ