Connect with us

ព័ត៌មានជាតិ

ដឹងហើយ តើវ៉ាក់សាំងប្រភេទអ្វីដែលនឹងត្រៀមចាក់ដល់កុមារកម្ពុជា!

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជានឹងត្រៀមវ៉ាក់សាំងរបស់សាធារណរដ្ឋចិនដើម្បីចាក់ដល់កុមារដែលមានអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមដែលរដ្ឋាភិបាលបានបញ្ជាទិញពីចិន ចំនួន ១លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាប់ចាក់ជូនកុមារកម្ពុជា គឺប្រភេទស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន។

លោកស្រីមានប្រសាសន៍ថា៖ “យើងនៅមានស៊ីណូវ៉ាក់៣លានដូសទៀត ក្នុងខែ៨ (ខែសីហា) និង២លានដូសទៀតនៅខែ៩  (ខែកញ្ញា) គឺ រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាក់ចាក់ជូនកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។

ជាមួយគ្នានេះ លោកស្រីបញ្ជាក់បន្តទៀតថា នៅពេលខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងចនសុនចនសុន ពីសម្ព័ន្ធកូវ៉ាក់ ប្រហែល១លានដូសទៀត។

លោកស្រីបានឱ្យដឹងបន្ថែមទៀតថា សម្ដេចតេជោកំពុងណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង​​ ហើយគណៈកម្មការចំ ពោះកិច្ចកំពុងរៀបចំផែនការ និងពិភាក្សាក្នុងការកំណត់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារក្នុងពេលឆាប់ៗខា​ងមុខ។​​​​

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹង​គម្រោ​ង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។ តម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់​អាយុ​១៧ឆ្នាំ ដែល​តាមស្ថិតពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែន​នាក់ ដោយ​សម្ដេច​តេជោបានបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង​៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យរបស់យើង៕

អត្ថបទ​​​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤៥ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម