ព័ត៌មានជាតិ
ការស្តារប្រឡាយលូ៥ បានបញ្ចប់១០០ភាគរយហើយ
ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះត្រូវបានបញ្ចប់១០០ភាគរយហើយ ដោយក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង២ម៉ឺនម៉ែត្រគូប សំរាមនិងស្មៅជាង២០០០ម៉ែត្រគូបផងដែរ ដែលបានធ្វើឲ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ដែលអាចបញ្ចៀសបាននូវការលិចលង់ភូមិឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយលូ៥យ៉ាងសកម្ម ហើយបើគិតមកដល់ត្រឹមល្ងាចថ្ងៃទី២១ កក្កដា ម្សិលមិញ ការស្តារប្រឡាយលូ៥ នេះបានបញ្ចប់១០០ភាគរយហើយ ដែលធ្វើឲ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ហើយនៅព្រឹកថ្ងៃទី២២កក្កដានេះ ក្រុមការងារបានចល័តកម្លាំងនិងគ្រឿងចក្រ ពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយ ការស្តារប្រឡាយបឹងទំពុនថែមទៀត។


លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ការស្តារប្រឡាយបឹងទំពុន ដែលនៅសេសសល់ប្រវែងប្រមាណ១០០ម៉ែត្រទៀតនោះ ក្រុមការងារនឹងសម្រុកឲ្យបានរួចរាល់ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។ លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ឲ្យដឹងថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេងស្រេងដល់ស្ថានីយបូមទឹកលូ៥។
ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់១០០ភាគរយហើយកាលល្ងាចថ្ងៃទី២១ កក្កដា ម្សិលមិញ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។

លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់បន្ថែមថា ការស្តារប្រឡាយលូ៥នេះ ក្រុមការងារស្តារភក់ចេញបានចំនួន២១៣៧៥ម៉ែត្រគូប សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប។ ដូច្នេះ លោកស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឲ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ