ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានវ៉ាក់សាំង Johnson & Johnson តាមយន្តការCOVAX ចំនួន១លានដូស
កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រភេទ Johnson & Johnson ផលិតនៅសហអាមេរិកចំនួន១ លានដូសបន្ថែមទៀតតាមយន្តការកូវ៉ាក់ (COVAX) នៅពេលឆាប់ៗខាងមុខនេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហើបឱ្យដឹង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះថា កម្ពុជានឹងទទួលបានប្រភេទវ៉ាក់សាំង Johnson & Johnson ចំនួន ១ លានដូស តាមយន្តការCOVAX គ្រាន់តែមិនទាន់បញ្ជាក់ពេលពេលវេលាមកដល់ច្បាស់លាស់។

លោកស្រី យក់ សម្បត្តិបានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ កម្ពជាទទួលបានវ៉ាក់សាំងជាង ១៦ លានដូស ហើយទាំងវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងអាស្ត្រាសេនីកាចំនួនជាង ៣ សែនដូស។ លោកស្រី បន្តថា នៅថ្ងៃទី ២៣ ខែកក្កដានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៣៣,២០០០ ដូសទៀត ដែលជាជំនួយទ្វេភាគីពីប្រទេសជប៉ុន។
លោកស្រីបញ្ជាក់ថានៅដំណាច់ខែនេះ កម្ពុជានឹងមានវ៉ាក់សាំងប្រមាណ២០ លាន ដែលគ្រប់ទៅតាមផែនការដែលសម្ដេចតេជោបានដាក់ចេញ។
ក្រៅពីនេះលោកស្រី ក៏បានបញ្ជាក់ពីការត្រៀមវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥ លានដូស សម្រាប់ចាក់ជូនកុមារកម្ពុជា ដែលមានអាយុចាប់ពី ១២-១៧ ឆ្នាំផងដែរ។

លោកស្រីមានប្រសាសន៍ថា៖ “យើងនៅមានស៊ីណូវ៉ាក់៣លានដូសទៀត ក្នុងខែ៨ (ខែសីហា) និង២ លានដូសទៀតនៅខែ៩ (ខែកញ្ញា) គឺរដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាក់ចាក់ជូនកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ”។
លោកស្រីបានឱ្យដឹងបន្ថែមទៀតថា សម្ដេចតេជោកំពុងណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ហើយគណៈកម្មការចំ ពោះកិច្ចកំពុងរៀបចំផែនការ និងពិភាក្សាក្នុងការកំណត់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារក្នុងពេលឆាប់ៗខាងមុខ។
កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។
តម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលតាមស្ថិតពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែននាក់ ដោយសម្ដេចតេជោបានបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យ៕ ដោយៈ ឡេង ដេត

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល