Connect with us

ព័ត៌មានជាតិ

ផ្សារដើមគរដំណើរការធម្មតា តែអាជីវករលក់បន្លែខាងក្រៅ បន្តលក់នៅផ្សារបន្លែ​បណ្តោះ​អាសន្ន

បានផុស

នៅ

ភ្នំពេញ៖ ក្រោយពីផ្សារដើមគរដែលជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជាបណ្តោះអាសន្ននោះ មកដល់ពេលនេះ បើទោះបីអាជ្ញាធរបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ តែសកម្មភាពទូទៅមិនដូចដើមវិញទេ ពោលគឺវិលទៅរកភាពដើមវិញតែក្នុងផ្សារតែប៉ុណ្ណោះ។ ចំណែកនៅក្រៅផ្សារវិញមិនមានដំណើរការដូចពេលមុនៗនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់ លោក គៀង ចក់ ប្រធានគណៈកម្មាធិការផ្សារដើមគរ ដែលបានឱ្យ “កម្ពុជាថ្មី” បានដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។
លោក គៀង ចក់ បានមានប្រសាសន៍លើកឡើងថា ការលក់ដូររបស់បងប្អូនអាជីវករនៅផ្នែកខាងក្នុងផ្សារដើមគរបានវិលមករកភាពដើមវិញហើយ។ តែផ្នែកខាងក្រៅផ្សារមិនទាន់ដំណើរការនៅឡើយទេ។

លោក គៀង ចក់ បញ្ជាក់ទៀតថា ចំពោះវិធានការការពារកូវីដ-១៩របស់ក្រសួងសុខាភិបាល គណៈកម្មាធិការផ្សារដើមគរ បាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមការណែនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដោយអនុវត្ត៣ការពារ ៣កុំ។ បន្ថែមពីនេះ នៅតាម ច្រកចេញ ចូលផ្សារទាំង១០ មានការត្រួតពិនិត្យ បាញ់អាកុល វាស់កំដៅ បំពាក់ប្រព័ន្ធ QR Code និងដាក់មីក្រូផ្សព្វផ្សាយពីវិធានការពាររបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលផងដែរ។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា ចំពោះផ្សារបន្លែថ្មីបណ្តោះអាសន្ន ជំនួសផ្សារដើមគរនោះ នៅពេលនេះ កំពុងដំណើរការលក់ដូរបន្លែបង្ការជាធម្មតា ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែអ្វីដែលជាការលំបាកនោះ គឺបងប្អូនអាជីវករមួយចំនួន មិនអនុវត្តទៅតាមការរៀបចំរបស់អាជ្ញាធរឡើយ ពោលគឺពួកគាត់មិនបានចូលទៅលក់ក្នុងទីតាំងដែលបានរៀបចំដោយអាជ្ញាធរ ដោយពួកគេមកលក់ដូរនៅតាមផ្លូវជាតិលេខ២ បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
មន្ត្រីដដែលបានបញ្ជាក់ថា នៅពេលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ ពួកគាត់ក៏ចាកចេញពីការលក់នៅលើផ្លូវជាតិទៅលើកនៅទីតាំងដែលបានរៀបចំ តែនៅពេលកម្លាំងដកចេញ ពួកគាត់មកលក់នៅលើផ្លូវជាតិដដែលវិញ ប្រៀបបាននឹងការវែកចក។

គួរបញ្ជាក់ថា ក្រោយពីមានការបិទផ្សារដើមគរជាបណ្តោះអាសន្ន ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានសម្រេចបង្កើតទីផ្សារមួយ ជាបណ្តោះអាសន្ន ជំនួសផ្សារដើមគរ។ ផ្សារនេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ម្តុំរង្វង់មូលគួរស្រូវ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាជាងជាង១៤គីឡូម៉ែត្រពីផ្សារដើមគរ រាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម