Connect with us

ព័ត៌មានជាតិ

រថយន្ត​ដឹក​ស៊ីម៉ងត៍​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ បុក​ម៉ូតូ​ស្លាប់​២​នាក់​ នៅ​ផ្លូវជាតិ​លេខ​៣

បានផុស

នៅ

ពីរ​នាក់មីងក្មួយ​​ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ​នៅ​កន្លែង​កើត​ហេតុ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ស៊ីម៉ងត៍​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បុក​ម៉ូតូ​មួយ​គ្រឿង​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ នៃ​មូលដ្ឋាន​ខណ្ឌ​ដង្កោ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​ដ៏​គួរ​ឲ្យ​រន្ធត់​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥នាទី ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូ​វ​ជាតិ​លេខ​៣ ចំណុច​មុខ​រោងចក្រ ឧស្សាហ​កម្ម​សួន​វឌ្ឍនៈ​២ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​ខណ្ឌ​ដង្កោ ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង ២​នាក់ ក្មួយ និង មីង ដែល​ស្លាប់​ដោយហេតុ​ការណ៍​គ្រោះ​ចរាចរណ៍​នេះ ទី១. ឈ្មោះ ធុន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ ( ក្មួយ ) អ្នក​បើក​ម៉ូតូ និង ទី​២. ឈ្មោះ ម៉ាក វណ្ណា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​លក់ដូរ ( មីង ) ជនរងគ្រោះ​ទាំង​២​នាក់ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូត ១​គ្រឿង ម៉ាក បី​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS.5185 ។ ចំណែក​ភាគី​រថយន្ត គឺជា​រថយន្ត ដឹក​ស៊ីម៉ងត៍ ពាក់​ស្លាក​លេខ តាកែវ 3A.1246 បើកបរ​ដោយ​ឈ្មោះ សារ៉ាន់ រដ្ឋា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៣ មាន​ស្រុកកំណើត នៅ​ភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង។ ក្រោយពី​ធ្វើការ​វាស់វែង មធ្យោបាយ​ទាំង ២​គ្រឿង រួម​ទាំង អ្នកបើកបរ​រថយន្ត ត្រូវ​បាន​បញ្ជូន​ទៅកាន់ ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ចំណែក​សព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

ជុំវិញ​ករណី​នេះ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ភាគី​ទាំង​២ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​កើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​បត់​ឆ្វេង ដើម្បី​ចូល​ទៅ​ខាងក្នុង​បរិវេណ រោងចក្រ​​ឧស្សាហកម្ម សួ​នវ​ឌ្ឍ​នៈ​២ ដោយឡែក​រថយន្ត​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ម៉ូតូ និង​ជនរងគ្រោះ​ទាំង​២​នាក់ មីង ក្មួយ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លា​ប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង។​

ក្រោយពេល​កើតហេតុ ភាគី​ខាង​រថយន្ត​មិន​ព្រម​ឈប់​នោះ​ទេ គឺ​នៅតែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ក្នុង​បំណង​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​កាក់​ជាប់​ទាំង​អ្នកបើកបរ និង​រថយន្ត ព្រមទាំង​ព្រូ​ឡាន​ម្នាក់​ផង​ដែរ នៅ​ចំណុច​ក្បែរវត្តស្លែង៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​មុខសញ្ញា​កាច់​សោ​ ក ម៉ូតូ និងលួចរថយន្ត ​ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម