Connect with us

ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បន្តចែកអំណោយជូនអ្នកកាសែតដែលជួបការលំបាក

បានផុស

នៅ

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស ស ក ច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានបន្តរៀបចំពិធីចែកអំណោយជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល ស ស ក ច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុភាព សហប្រធានភាគីកម្ពុជា នៃ ស ស ក ច បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាននាឱកាសនេះ។ លោកបានបន្ថែមថា ទោះបីជាអំណោយចែកជូននៅគ្រានេះ មិនមានចំនួនច្រើនក្តី ប៉ុន្តែវាបានរួមចំណែកជួយការលំបាកខ្លះៗ ដល់បងប្អូន អ្នកសារព័ត៌មានយើងក្នុងអំឡុងពេលនេះ។

លោកបន្ថែមថា “ខ្ញុំនឹងបន្តខិតខំជាមួយថ្នាក់ដឹកនាំ ស ស ក ច ទាំងអស់ដើម្បីស្វែងរកជំនួយបន្ថែម សម្រាប់​ចែកជូនដល់បងប្អូនអ្នកសារព័ត៌មានជាបន្តទៅទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន”។

លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូននាពេលនេះ គឺទៅ​តាមធនធានដែលសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានាដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។ លោកក៏បានបេ្តជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បី​ចែកជូនដល់បងប្អូនអ្នកសារព័ត៌មានខ្មែរឱ្យបានកាន់តែច្រើនថែមទៀតនាពេលអនាគត។

លោកក៏បានក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន ថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ។

ស ស ក ច បានចែកអំណោយជូនអ្នកកាសែតទាំងបីលើកមានចំនួនសរុប១០០នាក់ ក្នុងនោះ កាលពីថ្ងៃសុក្រទី១៦ ខែកក្កដា ចំនួន៣២នាក់ និងថ្ងៃចន្ទ ទី១៩ ខែកក្កដា ចំនួន ៣៣នាក់។

ស ស ក ច សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រចំពោះសកម្មភាពមនុស្សធម៌ នាពេលនេះ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម