ព័ត៌មានជាតិ
ក្រុមការងារបន្តអនុវត្តភារកិច្ចរៀបចំផែនការអង្កេតរហ័ស លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ
មន្ត្រីជំនាញរបស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ក្រុមការងារបច្ចេកទេសបានបន្តអនុវត្តភារកិច្ចរៀបចំផែនការអង្កេតរហ័សលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដោយផ្តោតលើអាហាររូបត្ថម្ភជូនដល់ជនបង្គោលកម្មវិធីរាជធានីខេត្តទាំង២៥តែម្ដង។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម នៃអគ្គបច្ចេកទេស ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតីសម្បទាថ្លែងបែបនេះពេលសហការជាមួយអង្គការ UNICEF រៀបចំវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ Zoom ស្ដីពីការអង្កេតរហ័សលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

ក្នុងកិច្ប្រជុំជាមួយអង្គការ UNICEFនៃការ រៀបចំវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡា ញ Zoom ស្ដីពីការអង្កេតរហ័សលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដោយផ្តោតលើអាហាររូបត្ថម្ភជូនដល់ជនបង្គោលកម្មវិធីរាជធានីខេត្តទាំង២៥ តែម្ដងដើម្បីសម្រួលសាច់ប្រាក់ជូនដល់ពួកគាត់ទាន់ពេលវេលាពិសេសផលប៉ះពាល់លើជីវភាពលំបាកដោយសារកូវីដ១៩នេះតែម្ដង។
លោក ឈួរ សុបញ្ញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបានថ្លែងថា ក្រៅពីកិច្ចការអង្កេតរហ័សលើស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំនោះក្រុមការងារក៍ដំណើរការអង្កេតរហ័សលើជនអាណាថា ជាហូរហែរផងដែរ។

ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់បន្តជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕
អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?