Connect with us

ព័ត៌មានជាតិ

មន្រ្តី​ក្រសួង​សាធារណការ​ចុះទៅ​វាយ​តម្លៃ​គុណភាព​ផ្លូវជាតិ​លេខ ៣ មុន​ប្រកាស​ទទួលដាក់​ឲ្យប្រើប្រាស់

បានផុស

នៅ

មន្រ្តី​មកពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ចុះទៅវាយតម្លៃ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៣ ដែល​បញ្ចប់​ស្ទើរ ១០០ ភាគរយ មុនធ្វើការប្រកាស​​ប្រគល់​ទទួល និង​ដាក់​ឲ្យប្រើប្រាស់​ជា​បណ្តោះអាសន្ន។

ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃ ២១ កក្កដា ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេស​ក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​ឲ្យ​ដឹង​​របស់​មន្រ្តី​ក្រសួង​សាធារណការ​ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេស​សាងសង់​របស់ក្រុមហ៊ុន ដើម្បីធានាឱ្យផ្លូវមានគុណភាពរឹងមាំ​ស្របតាមបទដ្ឋាន​បច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។

ជាលទ្ធផល បន្ទាប់ពីការពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់​មួយចំនួន មុនធ្វើការប្រគល់-ទទួលរវាងក្រសួងនិងក្រុមហ៊ុនសាងសង់។

គួរ​បញ្ជាក់ថា ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ ផ្លូវ​នេះ​សាងសង់ ដោយ​មាន​សួន​ពុះ​កណ្ដាល​ទ្រូងផ្លូវ​ពី​ចោមចៅ​ទៅ​ដល់​បែក​គូស មានបំពាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ក្រោម​ដី (High Speed) និង​តាម​ស្ថានីយ (Low Speed) ដើម្បី​ការពារ​ការ​ដឹក​លើស​ទម្ងន់ រួមទាំង​កាមេរ៉ា​ចាប់​ល្បឿនអ្នក​​បើកបរ​លើស​ល្បឿន​កំណត់ ហើយ​គ្រោងបញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១​ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម