ព័ត៌មានជាតិ
ស្ថានទូតខ្មែរនៅម៉ាឡេស៊ី បន្តចុះចែកស្បៀងដល់ពលករខ្មែរ ដែលកំពុងជួបការលំបាក
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ក្នុងខែកក្កដានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការក្នុងស្រុក សប្បុរសជនម៉ាឡេស៊ី និងភ្នាក់ងារស្ម័គ្រចិត្ត បន្តចុះចែកស្បៀងអាហារដល់ពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកខ្លាំង នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ នៅតាមបណ្តារដ្ឋមួយចំនួន នៅប្រទេសម៉ាឡេស៊ី។

បើតាមលោក កុយ គួង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Elshaddai Center នាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kuala Terrenganu រដ្ឋ Terrenganu។
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Makan4Migrants យកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាកចំនួន ០៤គ្រួសារ នៅ Rawang រដ្ឋ Selangor។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Youth With A Mission Malaysia យកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Ipoh រដ្ឋPerak។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន៤៤គ្រួសារ នៅ Sungai Tiram និង Kota Tinggi រដ្ឋ Johor។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១១គ្រួសារ នៅរដ្ឋ Penang។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kampong Pandan ទីក្រុងគូឡាឡាំពួរ។

លោក កុយ គួង បានអះអាងថា ស្ថានទូតនឹងបន្តជួយដោះស្រាយការលំបាកទាំងនេះ ជាបន្តទៀតរហូតដល់ស្ថានភាពកូវីដ-១៩ ធូស្រាលឡើងវិញ៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?