Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​ខេត្ត​កំពតពិភាក្សា​ពង្រឹង​ការពារ​សន្តិសុខ

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង នគរបាល​ជាតិ បាន​ជំរុញ​ដល់​បណ្ដា​ស្នងការ នៃ​ខេត្ត​ជាប់​មាត់សមុទ្រ ឲ្យ​ពង្រឹង​ការងារ​សន្តិសុខ​ឲ្យ​បាន​ល្អ។

នៅក្នុងកិច្ចពិភាក្សានាព្រឺកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើឡើងនៅខេត្តកំពត លោក​ឧត្ដមសេនីយ៍​ឯក​ ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានមានប្រសាសន៍លើកឡើងដោយ​ផ្ដោត​សំខាន់លើបេសកកម្ម ត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​ឧត្ដមសេនីយ៍ឯក ​​បានជម្រាបអំពីគោលបំណងបេសកកម្ម និងបទពិសោធន៍ ដែលបាន​អនុវត្តន៍​កន្លង​មក​ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ជូន​អភិបាល​ខេត្ត​កំពត ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​បេសកកម្មរបស់គណៈ​ប្រតិ​ភូទទួលបានជោគជ័យ និងមាន​ប្រសិទ្ធិភាព​ខ្ពស់។

​លោក ជាវ តាយ អភិបាលខេត្ត​កំពត បាន​ជម្រាប​អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ស្ថានភាព​នយោ​បាយ ក្នុងខេត្ត ដែល​កើតមានកន្លងមក និងការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ស្នងការ​ដ្ឋាន នគរបាលខេត្ត ជូនគណៈប្រតិភូ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ និង លោក ឌី វិជ្ជា ដែល​បាន​ខិតខំលើ​ការងារបំពេញ​បេសកកម្ម​នេះ ដែល​ជា​ចលករ​មួយ​ជួយ​ជំរុញ និង​ពង្រឹង​ប្រសិទ្ធិភាព​ក្នុង​ការងារ​កំណត់ និង​ឈាន​ទៅ​បង្ក្រាប​បទល្មើស​ចំ​មុខសញ្ញា៕

​អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម