ព័ត៌មានជាតិ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្ដល់អំណោយស្បៀងអាហារ ជូនគ្រួសារយោធិន
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយស្បៀងអាហារ ដែលជាជំនួយឧបត្ថម្ភរបស់សប្បុរសជន ក្នុងវិស័យមនុស្សធម៌ ផ្ដល់ជូនដល់ក្រុមគ្រួសារយោធិនដែលមានជីវភាពលំបាកខ្វះខាត ១២ គ្រួសារ ដែកកំពុងតែរស់នៅក្នុងបន្ទាយជាមួយស្វាមី នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសប្បុរសជននានាដែលបានជួយឧបត្ថម្ភស្បៀងអាហារក្នុងវិស័យមនុស្សធម៌ ជួយដល់ការលំបាកខ្វះខាត របស់ក្រុមគ្រួសារអតីតយុទ្ធជន និងគ្រួសារយោធិន ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់គ្រួសារយោធិនទាំងអស់ ដែលរស់នៅក្នុងបន្ទាយ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ រួមផ្សំនឹងគោលរបបរបស់ស្វាមី ដែលថ្នាក់លើបានផ្ដល់ជូន និងសូមឱ្យគ្រួសារយោធិនទាំងអស់ ត្រូវតែប្រុងប្រយ័ត្នការពារខ្លួន ឲ្យជៀសផុតពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានការនានារបស់ក្រសួងសុខាភិបាល ៣ការពារនិង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។


ចំណែកស្បៀងអាហារ ដែលបានជួយឧបត្ថម្ភជូនគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ និងត្រីខកំប៉ុងមួយយួរ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ គ្រួសារយោធិន បានគោរពថ្លែងអំណរគុណ ចំពោះសប្បុរសជន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន ទូទាំងអង្គភាព និងជូនពរឯកឧត្តម អស់លោក លោកស្រីសម្បុរសជន ទាំងអស់បានជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំងបួនប្រការ និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទ៖ ប៊ុន រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី