ព័ត៌មានជាតិ
ខេត្តកំពត រៀបចំអបអរសាទរ«រុក្ខទិវា»៩កក្កដា ឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែបប្រវែង៣៥០០ម ពីស្ពានព្រែកជីក ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ស្ពានក្បាលរមាស ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាព្រឹកនេះ ប្រព្រឹត្តិទៅក្រោមអធិបតី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយ នាយរងខណ្ឌ លោកអភិបាល អភិបាលរងក្រុង ស្រុក ឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជា២០០ នាក់។

ថ្លែងនៅក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្រ្តក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវិរៈក្សត្រ ព្រះវៈរាជបិតាជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យលេខ៧៣៨នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ក្នុងទិសដៅបន្តវេនជាប្រពៃណី ពីសម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើជារៀងរហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តាខេត្ត រាជធានី ជារៀងរាល់ឆ្នាំ។ ដោយឡែក ខេត្តកំពត នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប ប្រវែង៣៥០០ម ក្នុងស្រុកទឹកឈូ ខេត្តកំពត រួមមានដើម បេង ធ្នង់ កូនក្ងោកសរុបចំនួន ២៥០ដើម៕
អត្ថបទ ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ