ព័ត៌មានជាតិ
ចុះប្រមូលអាជីវករ អ្នកទិញម្ហូបតាមផ្លូវជាង ៤០០នាក់ទៅធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ ១៦នាក់
កងកម្លាំងនគរបាលក្រុងព្រះសីហនុ បានចុះប្រមូលអាជីវករលក់ដូរនិងអ្នកមកទិញម្ហូបអាហារតាមបណ្តោយផ្លូវពីកែងផ្លូវអូរ២ ផ្លូវកែងមន្ទីរកសិកម្ម រហូតដល់កែងផ្លូវកែងសាលាវិទ្យាល័យ ចំនួន៤១៣នាក់យកសំណាកទៅធ្វើតេស្តរកជំងឺកូវី-១៩ ក្នុងនោះមានវិជ្ជមានចំនួន១៦នាក់។

ការចុះប្រមូលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២១នៅសង្កាត់៤ ចំនុចសាលា វិទ្យាល័យហ៊ុន សែន មិត្តភាព។
បើតាមរបាយការណ៍ដែលបានបង្ហោះនៅលើផេកហ្វេប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលនេះ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន ៤១៣នាក់ ក្នុងនោះមានវិជ្ជមាន ចំនួន ១៦នាក់ ស្រី៦ នាក់រួមមានកម្មករសំណង់ ចំនួន៤ នាក់ អ្នកនៅផ្ទះ ចំនួន ៦ នាក់ សិស្ស-និសិត្ស ២ នាក់ បុគ្គលិកក្រុមហ៊ុន ចំនួន ១ នាក់និងគ្រូបង្រៀន ចំនួន ១ នាក់បុគ្គលិកក្រុមហ៊ុនសន្តិសុខ ឯកជន ចំនួន ១ នាក់និងអាជីវករចល័ត ចំនួន ១ នាក់។


ការរចុះប្រមូលអាជីវករនិងអ្នកមកទិញម្ហូប តាមបណ្តោយផ្លូវជាង៤០០នាក់ទៅធ្វើតេស្តរកជំងឺកូវីដ-១៩នោះបានប្រើប្រាស់កម្លាំងចំនួន ៦៣នាក់ ក្នុងនោះមានកម្លាំងក្រុមពិន័យអន្តរការណ៏ ចំនួន ៤៣ នាក់ កម្លាំងការិយាល័យចរាចរណ៏ផ្លូវគោក១០នាក់និងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១០ នាក់ដោយប្រើមធ្យោបាយរថយន្តចំនួន ៣ គ្រឿងនិងម៉ូតូ ៧ គ្រឿង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ