ព័ត៌មានជាតិ
ប្រទះឃើញសពបុរសដែលជិះម៉ូតូសណ្តោងរ៉ឺម៉កទៅលោតទឹកសម្លាប់ខ្លួនកាលពី៤ថ្ងៃមុន
សពបុរសម្នាក់ដែលគេអះអាងថា បានលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារកាលពី៤ថ្ងៃមុននោះ បានអណ្តែតហើយ បន្ទាប់ពីប្រពលរដ្ឋប្រទះឃើញកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅដងទន្លេសាបនៅចំណុចភូមិព្រែកតាសេក ក្នុងព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសរូបនោះត្រូវបានគេស្គាល់ថា ឈ្មោះ ងួន កក្កដា អាយុ២៩ឆ្នាំ មុខកម្មករដឹកជញ្ជូន មានលំនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមសម្តីរបស់ក្រុមគ្រួសារសពបានអោយដឹងថា បុរសរូបនោះមានជំងឺសសៃប្រសាទរយៈពេល២ឆ្នាំមកហើយ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ជនរងគ្រោះបានបើករ៉ឺម៉កដោយប្រាប់ថា មកទិញខោអាវក៏បាត់រហូតមក។
ប្រជាពលរដ្ឋបានឲ្យដឹងថា សពយុវជនរូបនោះបានអណ្តែតតាំងពីយប់ថ្ងៃទី២០ ខែកក្កដា តែរសាត់តាមខ្យល់និងហូរតាមទឹករលកទើបតែចូលខាងអណ្តែតទៅមុខលែងរួចនៅថ្ងៃនេះតែម្តង។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១៦និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១បុរសរងគ្រោះម្នាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ហើយបានលិចបាត់ទៅក្នុងទន្លេបន្សល់ទុកតែស្បែកជើង និងម៉ូតូរ៉ឺម៉កនៅលើស្ពានតែប៉ុណ្ណោះ។ ប៉ុន្តែនៅមុនពេលកើតហេតុគេឃើញជនរងគ្រោះរូបនោះបានជិះម៉ូតូសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ សៀមរាប 1E-2599 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ពេលជិតដល់កណ្តាលស្ពានក៏បានឈប់រួចបុរសរូបនោះបានចុះពីលើម៉ូតូលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនហើយលិចបាត់។ បន្ទាប់ពីលោតសម្លាប់ខ្លួនរយៈពេល៤ថ្ងៃ ប្រជាពលរដ្ឋប្រទះឃើញសពបានអណ្តែតទឹកនិងរសាត់តាមខ្យល់នៅដល់ជិតសាលាសង្កាត់ព្រែកតាសេកចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។
សពត្រូវបាននគរបាលចាត់ចែងអូសឡើងច្រាំងដើម្បីត្រួតពីនិត្យ និងប្រគល់អោយក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ