ព័ត៌មានជាតិ
ម្ចាស់មន្ទីរសម្ភព “ស៊ឹង រិទ្ធីរ៉េត” បដិសេធការចោទប្រកាន់ពីនាយរងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តសៀមរាប ដែលប្ដឹងពីបទរំលោភលើទំនុកចិត្ដ
ម្ចាស់មន្ទីរសម្ភពយីហោ ”ស៊ឹងរិទ្ធីរ៉េត” លោក ស៊ឹង រិទ្ធីរ៉េត បានបដិសេធការចោទប្រកាន់ដែលបានចុះផ្សាយតាមព័ត៌មានចោទប្រកាន់លោកពីបទរំលោភលើទំនុកចិត្ដ ពីឈ្មោះ សំ សុខហេន ជាប៉ូលីសសក្ត៤ កន្លះនៅខេត្ដសៀមរាបថា បុគ្គលរូបនោះ មានភាគហ៊ុន២៥%ក្នុងការទិញដីធ្វើគ្លីនិកឯកជន នៅក្នុងក្រុងខេត្ដសៀមរាប កាលពីពេលថ្មីៗនេះ។
លោកលើកឡើងថា ការចោទប្រកាន់រូបលោក គឺជារឿងមិនពិតទេ និងជាការមួលបង្កាច់បង្ខូចកិត្ដិយសរបស់លោកមន្ដ្រីរាជការ តាមបណ្ដាញសាព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកទាំងស្រុង។
លោក ស៊ឹង រិទ្ធីរ៉េត ម្ចាស់មន្ទីរសម្ភពយីហោ”ស៊ឹងរិទ្ធីរ៉េត” ស្ថិតនៅក្រុងសៀមរាប និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោកបានអោយដឹងនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ ថា លោក សំ សុខហេន បានផ្ដល់ព័ត៌មានដល់បណ្ដាញសារព័ត៌អោយចុះផ្សាយលោកពីបទរំលោភលើទំនុកចិត្ដថា រូបគាត់មានភាគហ៊ុន២៥% ក្នុងការទិញដីជាមួយរូបលោក ជារឿងមិនពិត ប្រកបដោយកលល្បិចពិសពុលទាំងស្រុងនិងជារឿងអយុត្ដិធម៌បំផុត ព្រោះថា លោក សំ សុខហេន គ្មានដើមទន់សូម្បីថវិកាមួយរៀលចូលរួមជាមួយលោកនោះឡើយ។លោកថា លោកបានទិញដីធ្វើគ្លីនិកនេះតម្លៃជាង៥០ម៉ឺនដុល្លា ដោយលោកបានខ្ចីប្រាក់ពីធនាគារ ដោយបង់ធនាគារជារៀងរាល់ខែ ដោយគ្មានឈ្មោះលោក សំ សុខហេន បានបង់នោះឡើយ។
លោកថា លោកសំ សុខហេន នេះប្ដឹងលោកពីបទរំលោភលើទំនុកចិត្ដ ព្រមទាំងចុះផ្សាយអាក្រក់ពីលោកតាមបណ្ដាញសារព័ត៌មាននេះ ដោយសារ តុលាការបានតម្កល់សំណុំរឿងទុកនិងចាត់ការ ហើយលោកបានប្ដឹងឈ្មោះ សំ សុខហេន ទៅតុលាការខេត្ដសៀមរាប រឹបអូសផ្ទះជួលនៅបុរីប្រិមប្រិយមកវិញ ក្រោយពីអត់បានបង់ឈ្នួលថ្លៃផ្ទះជាងមួយឆ្នាំ ព្រមទាំងប្ដឹងទារលុយដែលជំពាក់លោក៥ម៉ឺនដុល្លាជាងរយៈពេល៥ឆ្នាំផងដែរ។លោកបានបន្ដថា លោក សំ សុខហេន មិនត្រឹមតែមិនបង់ថ្លៃផ្ទះជួល និងសងលុយជំពាក់នោះទេ ថែមទាំងនៅជំពាក់លុយខ្ចីលោករាប់ម៉ឺនដុល្លាមិនព្រមសងថែមទៀត។ជាងនោះទៅទៀត លោក សំ សុខហេ នេះ បានជំពាក់លុយ ១.ថ្លៃឈ្នួលរថយន្ដពេទ្យដឹកសាកសពជនបរទេស ទៅភ្នំពេញចំនួន៣ពាន់ដុល្លា ២. ថ្លៃម៉ាស៊ីនភ្លើង 1 គ្រឿង 3500 ដុល្លារ ៣. យកលុយខ្ញុំ 6ពាន់ដុល្លារ ទៅរត់ការដីអត់បានលទ្ធផលអ្វីទាំងអស់ ៤. យកថែម 3 ពាន់ដុល្លារទៀតទៅរត់ការដីទៀតអត់បានលទ្ធផលអ្វីទាំងអស់ដដែល ផ្ទុយទៅវិញបែជាចុះផ្សាយថាមានភាគហ៊ុន 25% ក្នុងការទិញដីទៅវិញ ។
លោកបានបន្ដថា បើសិនលោក សំ សុខហេន នៅតែបង្ខូចកេរិ៍ឈ្មោះលោក តាមបណ្ដាញសង្គមហ្វេប៊ុក និងតាមបណ្ដាញសារព័ត៌មាន ដែលធ្វើអោយប៉ះពាល់កិត្ដិយសលោកបន្ដទៀតនោះ លោកនឹងប្ដឹងឈ្មោះសំ សុខហេន ពីបទបរិហារកេរ្ត៍។
លោកបានបន្ដថា រាល់ពេលលោក សំ សុខហេន ជំពាក់លុយ និងជួលផ្ទះសុទ្ធសឹងតែមានលិខិតនិងស្នាមមេដៃ និងសាក្សីត្រឹមត្រូវ។លោកបានបញ្ជាក់ថា ការចុះតាមបណ្ដាញសារព័ត៌មានថាលោក សំ សុខហេន មានភាគហ៊ុន ជាង២៣ម៉ឺនដុល្លា ជាមួយខ្ញុំបាទក្នុងការទិញដីគ្លីនិកស៊ឹងរិទ្ធីរ៉េតនោះជារឿងមិនពិតទេសូមបដិសេធចោលទាំងស្រុង ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានបានចុះផ្សាយថា ម្ចាស់គ្លីនិកយីហោ “ស៊ឹងរិទ្ធីរ៉េត” លោក ស៊ឹង រិទ្ធីរ៉េត ត្រូវបានប៉ូលីសស័ក្ដិ៤កន្លះម្នាក់ប្ដឹងពីបទរំលោកលើសេចក្ដីទំនុកចិត្ដ ក្នុងទឹកប្រាក់២៣ម៉ឺន៥ពាន់ដុល្លា ដែលជាភាគហ៊ុនក្នុងការទិញដីធ្វើគ្លីនិកព្យាបាលជំងឺ នៅក្រុងសៀមរាប ដែលប្ដឹងដោយលោកវរៈសេនីយ៍ទោ សំ សុខហេន ជានាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រនៃស្នងការនគរបាលខេត្ដសៀមរាប ពីបទរំលោភលើទំនុកចិត្ដ ទៅតុលាការខេត្ដសៀមរាបកាលពីខែតុលាឆ្នាំ២០២០ ទាមទារ២៥ភាគរយពីម្ចាស់គ្លីនិកស៊ឹងរីទ្ធីរ៉េត ប៉ុន្ដែត្រូវបានតុលាការ តម្កល់រឿងមិនចាត់ការ ព្រោះគ្មានភស្ដុតាង និងឯកសារ ផ្លូវច្បាប់ត្រឹមត្រូវនិងច្បាស់លាស់។
ក្រោយពីតុលាការមិនចាត់ការ មន្ដ្រីប៉ូលីសរូបនោះ ធ្វើបទសម្ភាសន៍ដល់អ្នកសារព័ត៌មានអោយចុះផ្សាយគំរាមកំហែងបរិហារកេរ្ត៍លោក ពីបទរំលោភលើទំនុកចិត្ត ខណៈដែលមន្ដ្រីប៉ូលីស រូបនេះគ្មានភាគហ៊ុនសូម្បីតែមួយរៀល និងនៅជំពាក់លុយរូបលោករាប់ម៉ឺនដុល្លារ ទៀត ដែលកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ។លោកស៊ឹង រិទ្ធីរ៉េត ស្នើរឱ្យបណ្ដាញសារព័ត៌មាន ពិចារណាអោយបានត្រឹមត្រូវមុនធ្វើការចុះផ្សាយពីនណាម្នាក់ ត្រូវមានភស្តុតាងឯកសារបញ្ជាក់ត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់គិត្តិយសនិងសេចក្ដីថ្លៃថ្នូរអ្នកដទៃ៕
ដោយ ៖ គឿនវេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់