ព័ត៌មានជាតិ
សហគ្រាសផលិតកំបោរ និងម្សៅបៀក តម្លៃ៩លានដុល្លារ ត្រូវដាក់ឲ្យដំណើរការ
សហគ្រាសផលិតកំបោរ និងម្សៅបៀកតម្លៃ៩លានដុល្លារ ត្រូវដាក់ឲ្យដំណើរការហើយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លោក ជាវ តាយ អភិបាលខេត្តកំពត។

នៅក្នុងពិធីនេះ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការបើកសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម្សៅបៀកភ្នំមាស ដែលបានបោះទីតាំងនៅស្រុកអង្គរជ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងពីវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់នៅក្នុងខេត្តឲ្យមានកំណើនឡើងជាលំដាប់ ហើយក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឲ្យកាន់តែមានភាពប្រសើរឡើង។




សូមជម្រាបថា សង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម្សៅបៀកភ្នំមាស ស្ថិតលើផ្ទៃដី៤០ហិចតា ចំណាយដើមទុន ៩លានដុល្លារ មានភាគហ៊ុនខ្មែរ និងចិន ៥០ភាគរយបូក៥០ភាគរយ ប្រើប្រាស់កម្មករសរុប ១៧០នាក់។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងរួមជាមួយភាពទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ មានសមត្ថភាពផលិតឥដ្ឋ ក្នុងមួយថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់នៅទីផ្សារក្នុង និងក្រៅស្រុក ចំពោះវត្ថុធាតុដើមយកផលិត គឺយកនៅក្នុងភូមិសាស្ត្រស្រុកផ្ទាល់តែម្តង៕



អត្ថបទ៖ សេង ណារិទ្ធ
សូមចុចអាន៖ មន្ត្រីពិភាក្សាគ្នាកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា