Connect with us

ព័ត៌មានជាតិ

ស្ថានទូតចិន ប្រតិកម្ម​ការផ្សាយ​​របស់​ Reuters ថា ក្រុម Hacker ចិនលួចទិន្នន័យ ​ពីក្រសួងការបរទេស​កម្ពុជា​​

បានផុស

នៅ

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា កាលពីយប់មិញ​​​បាន​ប្រតិកម្ម​ ​ចំពោះការផ្សព្វផ្សាយ​របស់សារព័ត៌មាន Reuters ដែលបានលើកឡើងថា ​​«ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា»​ និងបានអះអាងថា ​ចិនប្រឆាំងជាដាច់ខាត ចំពោះការវាយប្រហារតាមគ្រប់ទម្រង់ នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយ​លើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះ ចំពោះការវាយប្រហាររបស់ក្រុម Hacker។ ​​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា ​បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេស បានដកស្រង់ការចោទប្រកាន់ មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌ នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា «ក្រុម Hacker ចិនបានលួចទិន្នន័យ​ទន្លេមេគង្គ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា»។ ស្ថានទូត​បន្តថា ស្ថានទូតចិនប្រ​ចាំកម្ពុជា​ សម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាត ចំពោះការលើកឡើងខាងលើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យស្ថានទូត​ «ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារ តាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើ នៃការលួចតាមដានស្តាប់ របស់ប្រទេសមួយនេះសូម្បីតែ “សម្ព័ន្ធមិត្ត” ក៏មិនលើកលែងដែរ»។

រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិក ត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង »រឿងនិទានព្រះ​ភូសាថ្មីរបស់ព្រះចៅអធិរាជ» ការប្រឌិតមិនពិតខាងលើនេះ ក្រៅពីកុហកខ្លួនឯង និងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។

អ្នកនាំពាក្យស្ថានទូត​អះអាងថា ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេ រិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់ លើភាពជាក់ស្តែងនិងគំនិតឡូជីខល។ ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។

ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ដែរថា ស្ថានទូតមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខានឱកាស​បញ្ជាក់ការពិត និង​បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឲ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈ និងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម