Connect with us

ព័ត៌មានជាតិ

ចាប់ឃុំខ្លួនអ្នកលក់ផ្ទះខ្យល់ម្នាក់យកប្រាក់គេ១៦មុឺនដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២១ លោក យ៉ាន សុភាព ចៅក្រមសាលាដំបូងរាជជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ អួង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ពាក់ព័ន្ធបទល្មើសលក់ផ្ទះខ្យល់យកប្រាក់គេអស់១៦ម៉ឺនដុល្លារ តែពុំមានផ្ទះអោយគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទឈ្មោះ អួង សុភ័ក្រ មានស្រុកកំណើត នៅឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត និងមានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ១១បេ ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមដីកាសម្រេចឃុំខ្លួន តុលាការបានដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការចោទ​ប្រកាន់​ពីបទ​ឆបោក ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ តាមមាត្រា៣៧៧ ៣៧៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីលក់ផ្ទះខ្យល់មួយឱ្យអ្នកដទៃយកប្រាក់គេអស់១៦ម៉ឺនដុល្លារ តែមិនមានផ្ទះឱ្យគេទេ ទើបម្ចាស់ប្រាក់សម្រេចប្ដឹងមកសមត្ថកិច្ច និងតុលាការ។

នគរបាលបានបញ្ជាក់ឱ្យដឹងថា ជនជាប់ចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីព្រលប់ថ្ងៃទី២២ ខែកក្ដដានេះ តាមសេចក្ដីសម្រេចរបស់តុលាការ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម