ព័ត៌មានជាតិ
ស្នាក់ការតាំងបង្ហាញរថយន្ត ASTON MARTIN បើកសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា
ASTON MARTIN ភ្នំពេញ ជាស្នាក់ការរបស់ ASTON MARTIN នៅក្នុងប្រទេសកម្ពុជាដែលជាទីតាំងថ្មីត្រូវបានបង្កើតឡើងដោយមានគោលបំណងដ៏ពិសេស។ ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនូវស្នាក់ការតាំងបង្ហាញថ្មីរបស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន។

Aston Martin Phnom Penh បានបើកទ្វាររបស់ខ្លួននៅខែធ្នូឆ្នាំ ២០២០។ ការបើកសម្ពោធជាផ្លូវការត្រូវបានពន្យាពេលដោយសារមានការរឹតត្បិតមួយចំនួននៅរយៈពេលខុសៗគ្នាក្នុងgmឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ស្នាក់ការតាំងបង្ហាញដែលមានទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញពីផ្លាកសញ្ញា និងអត្តសញ្ញាណសាជីវកម្មបច្ចុប្បន្នរបស់ Aston Martin ដែលបង្ហាញពីបរិយាកាសលម្ហែកាយ ប៉ុន្តែក្នុងសភាពដ៏ទំនើប។ កន្លែងផ្ទុករថយន្តចំនួនបួនគ្រឿង ផ្តល់ជូននូវរថយន្តម៉ាក DBX SUV ស៊េរីថ្មីៗដែលជាប្រភេទរថយន្តស្ព័រម៉ាក Aston Martin ដែលមានគ្រប់ស៊េរីក៏ដូចជាសាលបង្ហាញពីលក្ខណៈពិសេសរបស់រថយន្តសម្រាប់អតិថិជន ដែលមានទាំងស្តង់ដារ និងជម្រើសពីសេវាកម្មផ្ទាល់ខ្លួនដែលមានតែមួយគត់របស់ Aston Martin ដែលហៅថា “Q by Aston Martin” ដែលជាកន្លែងតាំងរថយន្តផង ទីកន្លែងប្រគល់រថយន្តជាលក្ខណៈឯកជនផង និងទីតាំងដ៏ទំនើបថ្មីបំផុតសម្រាប់សេវាកម្មក្រោយការលក់ផងដែរ ។
លោក Roberto Carlos De Silva នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា“ យើងមានសេចក្តីរំភើបណាស់ ដែលបានប្រកាសពីការបើកដំណើរការជាផ្លូវការស្នាក់ការតាំងបង្ហាញរថយន្ត Aston Martin ថ្មីនេះ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន HGB Group ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការទុកចិត្ត និងការគាំទ្រពួកយើង ដែលជួយឱ្យយើងឈានមកដល់ចំនុចនេះ។ យើងកំពុងទន្ទឹងរង់ចាំឆ្នាំដ៏ជោគជ័យនាពេលខាងមុខនិងឱកាសដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៃភាពជាម្ចាស់របស់រថយន្ត Aston Martin ដល់អតិថិជនជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ “
លោក Nancy Chen នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សម្រាប់រថយន្ត Aston Martin មានប្រសាសន៍ថា“ ជាមួយនឹងការបើកដំណើរការស្នាក់ការតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជា យើងសង្ឃឹមថា យើងនឹងបានឃើញរថយន្ត Aston Martin ជាច្រើនទៀតនៅតាមដងវិថីដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ តាងនាមឲ្យក្រុមហ៊ុន Aston Martin ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហួត ប្រធានក្រុមហ៊ុន HGB Group និងលោក Roberto Carlos De Silva និងក្រុមការងាររបស់លោកចំពោះការលះបង់និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះម៉ាករថយន្តដ៏ល្បីមួយនេះ។ ខ្ញុំជឿជាក់ថា យើងនឹងបង្កើតទំព័រថ្មីដ៏រំភើបទាំងអស់គ្នា ក្នុងប្រទេសកម្ពុជា សម្រាប់រថយន្ត Aston Martin ។
ម៉ាកសញ្ញា Aston Martin Lagonda គឺជាការផលិតរថយន្តប្រណិត ដែលផ្តោតលើការបង្កើតរថយន្ត និងរថយន្តប្រភេទ SUV ពិសេសផ្តាច់មុខ។ ម៉ាករថយន្ត Aston Martin ដ៏ល្បីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ ភាពច្នៃប្រឌិត និងការរចនាម៉ូតដែលមិនចេះហួសសម័យកាលទៅតាមពេលវេលា ដើម្បីផលិតម៉ូតដែលរួមមាន Vantage, DB11, DBS Superleggera និងប្រភេទ SUV ថ្មី នោះគឺ DBX ។ ដោយមានមូលដ្ឋាននៅ Gaydon ប្រទេសអង់គ្លេស Aston Martin Lagonda រចនា បង្កើត និងនាំចេញរថយន្តដែលត្រូវបានលក់នៅក្នុងប្រទេសចំនួន ៥៥ ជុំវិញពិភពលោក។ ម៉ាក Lagonda ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ និងAston Martin ក្នុងឆ្នាំ ១៩១៣។ ម៉ាកទាំងពីរនេះបានរួមគ្នានៅឆ្នាំ ១៩៤៧ នៅពេលដែលម៉ាកទាំងពីរត្រូវបានទិញដោយលោក David Brown។
សម្រាប់ពត៌មានបន្ថែម:Flavien Simon,Sales Manager, Aston Martin Phnom Penhទូរស័ព្ទ: +85595 666 910,អ៊ីមេល:[email protected]។ Sundee Vinas,Head of Marketing, Aston Martin Phnom Penhទូរស័ព្ទ: +85595 777 049
អ៊ីមេល:[email protected]៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី