ព័ត៌មានជាតិ
រថយន្តបាឡែន ដឹកឈើគ្រូញូងលោតឆត្រ ត្រូវសមត្ថកិច្ចបង្ក្រាបបាន
រថយន្តបាឡែន លោតឆត្រមួយគ្រឿង ផ្ទុកឈើគ្រូញូងនិងធ្នង់ពេញប្រៀប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះស្ទាក់ចាប់បានកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទីល្ងាច តាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុក អូរយ៉ាដាវ បានសហការណ៍ជាមួយក្រុមការងារចម្រុះ។ សមត្ថកិច្ចបន្តថា សម្ភារៈដកហូតរួមមាន រថយន្ត ម៉ាក បាឡែន មួយគ្រឿង ពណ៌ខៀវ បិទស្គុតពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-5495 ដឹកឈើគ្រូញូងមានទម្ងន់១៥០គីឡូក្រាម ស្មើនិង០,១២០ ម៉ែត្រគីប ឈើធ្នង់ចំនួន៤៩០គីឡូក្រាម ស្មើនិង ០.៣៩២ម៉ែត្រសរុបស្មើនិង០.៥១២ម៉ែត្រគីប។




ក្រោយពីវាស់វែងថ្លឹងរួចរាល់ហើយ ក្រុមការងារចម្រុះ ក៏ប្រគល់ជូនទៅឲ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ រថយន្តដឹកស៊ីម៉ងត៍ បើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូស្លាប់២នាក់ នៅផ្លូវជាតិលេខ៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ