Connect with us

ព័ត៌មានជាតិ

រថយន្ត​បា​ឡែ​ន​ ដឹក​ឈើ​គ្រូញូង​លោត​ឆត្រ​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​

បានផុស

នៅ

រថយន្ត​បា​ឡែ​ន ​លោត​ឆត្រ​មួយ​គ្រឿង ​ផ្ទុក​ឈើ​គ្រូញូង​និង​ធ្នង់​ពេញ​ប្រៀប​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ស្ទាក់​ចាប់​បាន​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី​ល្ងាច តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ថង សាវុន​ លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការ​នគរបាល​ស្រុក អូ​រយ៉ា​ដាវ បាន​សហ​ការណ៍​ជាមួយ​ក្រុមការងារ​ចម្រុះ។ សមត្ថកិច្ច​បន្ត​ថា សម្ភារៈ​ដកហូត​រួមមាន រថយន្ត ម៉ាក បា​ឡែ​ន មួយ​គ្រឿង ពណ៌​ខៀវ បិទ​ស្គុ​ត​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5495 ដឹក​ឈើ​គ្រូញូង​មាន​ទម្ងន់​១៥០​គីឡូក្រាម ស្មើ​និង​០,១២០ ម៉ែត្រគីប ឈើ​ធ្នង់​ចំនួន​៤៩០​គីឡូក្រាម ស្មើ​និង ០.៣៩២​ម៉ែត្រសរុប​ស្មើ​និង​០.៥១២​ម៉ែត្រគីប​។​

​ក្រោយពី​វាស់វែង​ថ្លឹង​រួចរាល់​ហើយ ក្រុមការងារ​ចម្រុះ​ ក៏​ប្រគល់​ជូន​ទៅ​ឲ្យ​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​យ៉ា​ដាវ​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន៖ ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ បុក​ម៉ូតូ​ស្លាប់​២​នាក់​ នៅ​ផ្លូវជាតិ​លេខ​៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម