Connect with us

ព័ត៌មានជាតិ

ក្នុង​ចំណោម​កម្មករ​រោងចក្រ​៣៥៤​នាក់​ រក​ឃើញ​វិជ្ជមាន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​រោងចក្រ​ជី​ជី​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី២៣ ខែ​កក្ត​ដា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ (TYDA)​បាន​សហការ​ជាមួយ​ក្រុមការងារ​សាលាសង្កាត់​ចោមចៅ​ទី​៣ ដឹកនាំ​ដោយ​លោក វ៉ា សាវឿន​ ចៅសង្កាត់បាន​ចុះ​យក​សំណាក​កម្មករ​កម្មការិនី​រោងចក្រ ​ដែល​ស្នាក់នៅ​បន្ទប់​ក្នុងភូមិអង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​លើ​ក​ទី​២ ជា​លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​៤​នាក់ ក្នុងចំណោម​មនុស្ស​៣៥៤​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វ៉ា សាវឿន ​ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កម្មករ​កម្មការិនី​ខាង​លើ​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រោងចក្រ​ជី​ជី​ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ មុខ​សាលាក្តី​ខ្មែរក្រហម ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល ហើយ​បាន​មក​ស្នាក់នៅ​បន្ទប់​ជួលក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២១​ ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ជា​លើ​ក​ទី​១ បាន​រង​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​១០​នាក់ ក្នុងចំណោម​១៣០​នាក់​។ រហូតមកដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ជា​លើក​ទី​២ ក៏​រក​ឃើ​ញ​អ្នក​វិជ្ជមាន​ចំនួន​៤​នាក់​បន្ថែម​ទៀត​។

​ក្នុងឱកាស​នោះ​ផង​ដែរ​លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​សូម​ប្រុង​ប្រយ័ត្ន ឱ្យបាន​ខ្ពស់​និង​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល រក្សា​៣​កុំ​៣​ការពារ​ទាំងអស់គ្នា​ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូ​វីដ​១៩៕​

ត្ថបទ​៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម