Connect with us

ព័ត៌មានជាតិ

បាឡែនដឹកឈើប្រណិត​ត្រូវបានអាវុធហត្ថស្រុកអូរយ៉ាដាវ​តាមប្រមាញ់​ចាប់បាន

បានផុស

នៅ

អាវុធហត្ថស្រុកអូរយ៉ាដាវបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២២ ខែកក្កដា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចំនួន ៦នាក់ ប្រេីប្រាស់ រថយន្ត ចំនួន ២គ្រឿង បានធ្វេីការចុះ ស្រាវជ្រាវរុករកឃេីញរថយន្តដែលប្រព្រឹត្តបទល្មើស ១គ្រឿង ម៉ាក កាមរី បាឡែន ដែលជនសង្ស័យ បានយកមកលាក់ទុក នៅចំណុច ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ហើយបានរត់គេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបញ្ជាក់ថា រថយន្តខាងលេី នេះ គឺមានការជាប់ពាក់ព័ន្ធ ករណី ដឹក ជញ្ជូន ផលអនុផលព្រៃឈេី គ្មានលិខិតអនុញ្ញាត កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី នៅ ចំណុច និយាមកា (749948-1513636) ស្ថិត នៅ ក្នុងភូមិ កាតែ ឃុំលំជ័រ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

បច្ចុប្បន្នសមត្ថកិច្ចបានដកហូតវត្ថុតាងរថយន្តចំនួន ១គ្រឿង និងឈើប្រណិតប្រភេទធ្នង់គីឡូចំនួន៣៨០ គីឡូក្រាម ស្មើនិង០,៣០៤ម៉ែត្រគូប។ ហើយបានប្រគល់ជូនទៅឱ្យជំនាញ រដ្ឋបាល ព្រៃឈើស្រុកបរ​កែវ​ដេីម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ។

ដោយឡែកជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធី៕

ដោយៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម