ព័ត៌មានជាតិ
ពហុកីឡាដ្ឋានស្តង់ដាអន្តរជាតិ ខេត្តកំពង់ស្ពឺ កំពុងសាងសង់បានសម្រេចជិត ៤០ភាគរយ
ពហុកីឡាដ្ឋានដ៏ប្រណិតស្តង់ដាអន្តរជាតិដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការសាងសង់យ៉ាងរលូនសម្រេចបានជិត ៤០ភាគរយ នៃគម្រោងទាំងមូល ទោះបីស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលនូវជំងឺកូវីដ-១៩។

នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។
តាមក្រុមការងារបច្ចេកទេសសាងសង់ពហុកីដ្ឋានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកក្តដា នេះ គម្រោងសាងសង់ពហុកីឡាដ្ឋានទាំងមូលសម្រេចបាន ៣៥ភាគរយនឹងកំពុងដំណើរការតាមផែនការយ៉ាងរលូនគ្មានឧបសគ្គអ្វីឡើយទោះបីស្ថិតស្ថានភាពដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគន៍ក៏ដោយ។

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរសរួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀត។
កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិកមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយៗដែលស្រឡាញ់វិស័យកីឡាបាល់ទាត់បានត្រៀមខ្លួនដើម្បីទទួលយកសមទ្ធិផលថ្មីមួយនេះ ដើម្បីលើកស្ទួយវិស័យកីឡារបស់យើថឱ្យកាន់តែរីកចំរើនបន្ថែមទៀត។ ពហុកីឡាដ្ឋានដ៏ប្រណិតនេះតាមផែនការនៃគម្រោងអាចហើយរួចរាល់ក្នុងអំឡុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
បើតាមផែនការមេ នៃការសាងសង់កីឡដ្ឋានបាល់ទាត់មានលក្ខណៈអន្តរជាតិ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ ការសាងសង់បែងចែក ជា ២ដំណាក់កាល គឺ៖ដែលដំណាក់កាលទី១-ជាការសាងសង់ ក្លោងទ្វារធំចំនួន០២, របងជុំវិញ សួនកុមារ និងទីលានរត់ប្រណាំង, កន្លែងអង្គុយ VIP មានចំនួន ៣០០០កៅអី, ទីលានបាល់ទាត់ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន និងការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២-ជាការសាងសង់កន្លែងអ្នកទស្សនាប្រមាណជាង ៦០០០នាក់ តែម្តង៕ ដោយៈ ភួង រដ្ឋា

-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់