ព័ត៌មានជាតិ
ភរិយាបញ្ជាក់ថា លោក អេ ភូថង ជិតបានត្រឡប់ទៅផ្ទះវិញហើយ ក្រោយព្យាបាលជាង១០ថ្ងៃ
អតីតស្តេចប្រដាល់លោកគ្រូ អេ ភូថង ក្រោយពេលសម្រាកព្យាបាលជំងឺកូវីដ-១៩ជាង១០ថ្ងៃមកនោះ ឥឡូវអាការ:ជំងឺកាន់តែធូស្រាលច្រើនហើយ ។ នេះបើតាមការបញ្ជាក់ពីភរិយារបស់លោក។
អ្នកស្រី ស សុម៉ាលី ដែលជាភរិយាអតីតកីឡាករប្រដាល់លោក អេ ភូផង បានថ្លែងប្រាប់ដូច្នេះថា ឥឡូវនេះប្ដីរបស់អ្នកស្រីបានធូរស្បើយច្រើនហើយ និងជិតដល់ថ្ងៃត្រឡប់ទៅផ្ទះវិញហើយ។ ទន្ទឹមនេះ អ្នកស្រីក៏សូមគោរពថ្លែងអំណរអគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់។

អ្នកស្រីបានបន្តទៀតថា សូមអគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់មើលថែប្ដីរបស់គាត់ដិតដល់ និងអ្នកជំងឺគ្រប់គ្នា។ ក្នុងឱកាសនេះ គ្មានអ្វីក្រៅពីម្រាមដៃដប់គោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអស់លោកលោកស្រី និងពុកម៉ែបងប្អូនអ៊ុំពូមីងទាំងអស់ទេ។

អតីតស្តេចប្រដាល់គុនខ្មែរកែងឆេះជង្គង់ហោះលោក អេ ភូថង ពេលនេះកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិកក្រោយពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ