ព័ត៌មានជាតិ
នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងជនបរទេស នៅខណ្ឌច្បារអំពៅ
ជនជាតិបរទេស ជាច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាវេលាម៉ោង១៤និង០៥នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចបើកល្បែងស៊ីសងតាមអនឡាញ។

លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ បានឲ្យដឹងថា ការបង្ក្រាបនេះ បានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាតែស្ថិតក្នុងបុរីតែមួយ។ លោកថា ករណីបង្ក្រាបនៅចំណុចផ្ទះលេខ១៤ ក្នុងគំរោង១០ បានឃាត់ខ្លួនបានជនជាតិចិន ចំនួន៧នាក់ និងមួយទីតាំងទៀត ស្ថិតក្នុងផ្ទះលេខ៩៨ ក្នុងគំរោង១០ ឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន៣នាក់។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតឧបករណ៍ល្បែងគ្រប់ប្រភេទសុទ្ធសឹងជាឧបករណ៍ទំនើបៗទៀតផង។ បន្ទាប់មកតុលាការសម្រេចបិទទ្វារទីតាំងទាំង២ ហើយជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ៕
អត្ថបទ ៖ នរា



-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង