ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៨នាក់កាប់រានដីព្រៃជាង១៥ហិកតា យកធ្វើកម្មសិទ្ធិ ខុសច្បាប់
អាជ្ញាធរខេត្តធិ៍សាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ធ្វើសកម្មភាពកាប់រុករានទន្ទ្រានដីព្រៃទំហំជាង១៥ហិកតា ដើម្បីយកធ្វើកម្មសិទ្ធិខុសច្បាប់ នៅចំណុចដំណាក់ម្អម ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសហការជាមួយមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គការអភិរក្សអន្ដរជាតិ។

បើតាមលោកវរសេនីយ៍ឯក សៀន វីរ: នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងតាមរយៈផេកហ្វេប៊ុករបស់អគ្គស្នងការនគរបាលជាតិនៅរសៀលនេះថា ក្នុងករណីបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន ១ឈ្មោះ ឡុង សារុន ភេទប្រុស អាយុ៣៧ឆ្នាំ ២ឈ្មោះ ផែន ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ៣ឈ្មោះ ងឿង ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ៤ឈ្មោះ ម៉ម សេង ភេទប្រុស អាយុ៥២ឆ្នាំ ៥ឈ្មោះ ជួប ឆន ភេទប្រុស អាយុ៦៤ឆ្នាំ (អ្នកទាំង៥នាក់នេះមានទឺលំនៅភូមិអូរំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង) ៦ឈ្មោះឡុង ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចក្រី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ៧ឈ្មោះ ជួប ឃ្លីន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និង៨ឈ្មោះ វណ្ណ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក សៀន វីរ: បានបន្តថា ទំហំដីដែលជនសង្ស័យបានកាប់រានដីព្រៃចំនួន ១៥.៩៦ហិកតា ដោយបានប្រើប្រាស់រណាយន្ដចំនួន០៥គ្រឿង និងកាំបិតចំនួន ០៨ផ្លែ និងពូថៅចំនួន ០១។
លោកវរសេនីយ៍ឯក សៀន វីរ: បានបន្តទៀតថា ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានដុតបំផ្លាញខ្ទមចំនួន ០៣ ជំរុំប្រក់តង់ចំនួន ០៤ និងដកហូតអន្ទាក់សត្វចំនួន ១០០ខ្សែ។
លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងទៀតថា ចំពោះវត្ថុតាង រណាយន្ដចំនួន ០៤គ្រឿង និងអន្ទាក់សត្វចំនួន ១០០ខ្សែ ត្រូវបានយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលរវៀង។ ចំណែករណាយន្ដធន់ធំចំនួន ០១គ្រឿង កាំបិតចំនួន០៨ផ្លែ និងពូថៅចំនួន ០១ ប្រធានក្រុមការងារសម្រេចប្រគល់ជូនប្រជាការពារ និងរដ្ឋបាលស្រុកវាលវែងរក្សាទុក។ ចំពោះជនសង្ស័យទាំង៨នាក់ត្រូវបាននាំមកកាន់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

លោកអភិបាលរងខេត្ត ខូយ រីដា បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ត្រូបបញ្ឈប់ការកាប់រុករានដីព្រៃ ឬកាប់គាស់ភ្នំយកដីធ្វើកម្មសិទ្ធិ និងបរបាញ់សត្វខុសច្បាប់បន្តទៀត៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ