ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងម៉ាស់០៩កេស ស្រោមដៃ ០២កេស ,អាល់កុល ១៥០លីត្រ ទឹកថ្នាំសម្លាប់មេរោគ ៥០លីត្រ និង ម៉ាស៊ីនបាញ់ចំហាយ ០២គ្រឿង ត្រូវបានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាំយកមកប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ កំពុងជួបការខ្វះខាតមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ក្នុងពេលជួបនូវវិបត្តិកូវិដ១៩ ។

ប្រធានមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា មន្ទីរពេទ្យដំណើរការទៅបានដោយពឹងផ្អែកទៅលើមូលនិធិ របស់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីប្រើប្រាស់សម្រាប់ព្យាបាល ថែទាំសុខភាពកុមារ ទារក មក ពីបណ្តាខេត្តនានា ចូលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ។
លោកបានបញ្ជាក់ផងដែរថា ចាប់ពីមន្ទីរពេទ្យបានដំណើរ ការព្យាបាលជំងឺជូនកុមារមកដល់ពេលបច្ចុប្បន្ននេះ មានចំនួនប្រមាណជាង២លាន៥សែននាក់ ។ ម្យ៉ាងទៀតក្នុងពេលនៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវិដ១៩ មន្ទីរពេទ្យអង្គរ ក៏បានរកឃើញអ្នកជំងឺកុមារដែលបានចូលមកសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យនេះ មានចំនួន២នាក់ដែលមានវិជ្ជមានកូវិដ១៩ ហើយបានធ្វើការព្យាបាលជាសះស្បើយនិងបានវិលទៅលំនៅដ្ឋានចំនួន១នាក់ និងម្នាក់ទៀតមានលក្ខណៈធ្ងន់ធ្ងរ បានកំពុងសម្រាកក្នុងមន្ទីរពេទ្យមកដល់ពេលនេះ មានលក្ខណៈធូស្រាលហើយផងដែរ ។

ក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី ក៏បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្គ្រោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ តាមរយៈការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា ១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក ។

ដោយឡែកសម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ ជាការឧបត្ថម្ភជាលើកទី៣ ពីកាកបាទក្រហមកម្ពុជា ដោយក្នុង១លើក បាន ផ្តល់ជូនចំនួន ៥ម៉ឺនដុល្លាអាមេរិក ។ ក្នុងពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវវិធានការពារនៃជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងរាល ដាលនៅក្នុងសហគមន៍ និង វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងសូមឲ្យបងប្អនរក្សាឲ្យបានពីគន្លាតសុវត្ថិភាព និង ទៅទទួលចាក់វ៉ាក់សាំងការពារកូវិដឲ្យបានគ្រប់គ្នា ផងដែរ ៕
អត្ថបទ ៖ គឿនវេត



-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?