Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យប្រាប់​មូលហេតុ​ឆ្មក់​ តាម​ផ្សារ​លក់ដូរ តេស្ត​រកអ្នក​ឆ្លង​កូវីដ​

បានផុស

នៅ

ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅរសៀលថ្ងៃ​ទី​២៣ កក្កដា​នេះថា ការចុះយកសំណាកចល័តនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ គឺយកទីតាំងណាដែលមាន​ហានិភ័យ​ខ្ពស់ប៉ុណ្ណោះ ពិសេសទីតាំងលក់ដូរតាមចិញ្ចើមផ្លូវដែលមានមនុស្សប្រមូលផ្តុំច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា រហូតមកដល់ពេលនេះ ការចុះយកសំណាកនេះធ្វើបានចំនួនពី៧ទៅ៨ទីតាំង ហើយបានរកឃើញ​មានអ្នកឆ្លងជាបន្តបន្ទាប់ ដែលជាវិធានការមួយមានប្រសិទ្ធភាពសំដៅកាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោកបានបន្តទៀតថា « កាលណាយើងមិនអត់ចុះយកសំណាកទេ ការឆ្លងនៅតែមានអាចឆ្លងពីអ្នកលក់ទៅអ្នកទិញឬអ្នកទិញឆ្លងទៅអ្នកលក់ឆ្លងទៅវិញទៅមក។ អីចឹងហើយទើបវិធានការរបស់អាជ្ញាធរ​ខេត្ត​គឺត្រូវយកសំណាកចល័តទៅតាមទីតាំងដែមានការប្រមូលផ្តុំបែបហ្នឹង»

លោក បានបន្ថែមទៀតថា «យើងនឹងបន្តអនុវត្តការងារនេះជាប្រចាំបន្តទៅទៀត។ ការយកសំណាកចល័តនៅតែបន្តធ្វើ ហើយការរៀបចមទីតាំងទៅយកសំណាកតាមតំបន់ផ្សេងៗយើងក៏នៅតែបន្តធ្វើដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២កក្កដាឆ្នាំ២០២១កងកម្លាំងនគរបាលក្រុងព្រះសីហនុ បានចុះប្រមូលអាជីវករលក់ដូរនិងអ្នកមកទិញម្ហូបអាហារតាមបណ្តោយផ្លូវពីកែងផ្លូវអូរ២,ផ្លូវកែងមន្ទីរកសិកម្ម រហូតដល់កែងផ្លូវ​កែង​សាលាវិទ្យាល័យ ចំនួន៤១៣នាក់យកសំណាកទៅធ្វើតេស្តរកជំងឺកូវី-១៩ក្នុងនោះមានវិជ្ជមានចំនួន​១៦​នាក់ រួមមានកម្មករសំណង់ ចំនួន៤ នាក់ អ្នកនៅផ្ទះ ចំនួន ៦ នាក់ សិស្ស-និសិត្ស ២ នាក់ បុគ្គលិកក្រុមហ៊ុន ចំនួន ១ នាក់និងគ្រូបង្រៀន ចំនួន ១ នាក់បុគ្គលិកក្រុមហ៊ុនសន្តិសុខ ឯកជន ចំនួន ១ នាក់និងអាជីវករចល័ត ចំនួន ១ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម