Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​បាត់ដំបង​ទទួល​អំណោយ​ ជាស​ម្ភា​រៈ​ប្រយុទ្ធប្រឆាំង​និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ

បានផុស

នៅ

​​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក​ សុខ ​វាសនា ​ប្រធាន​ក្រុមការងារ​អភិវឌ្ឃន៍​យុវជន​ខេត្តបាត់ដំបង​រួម​ និង​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបាត់ដំបង​ បាន​នាំ​យកអំណោយ​ទៅ​ប្រគល់​ជូន​ដល់​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ងួន រតនៈ​ អភិបាលខេត្ត​បាត់ដំបង ​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្ត​បាត់ដំបង​ព្រមទាំង​ថ្នាក់ដឹកនាំ ​និង​សមាជិក​សមាជិកា​ ដែល​បានផ្តល់​នូវ​សម្ភារៈ​ដ៏​មាន​សា​រៈ​សំខាន់​ទាំងនេះ​ក្នុងការ​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​នូវ​ជំងឺ​ឆ្លង​ពី​មេរោគ​កូ​វីដ​១៩ ហើយ​សម្ភារៈ​ទាំងនេះ​ក៏​ជាការ​រួមចំណែក​ក្នុង​ការជួយ​គាំទ្រ​ដល់​រដ្ឋបាល​មូលដ្ឋាន​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ផងដែរ​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ទៅ​និង​ការរីក​រាលដាល​នៃ​កូ​វីដ​១៩​ នៅ​ក្នុង​សហគមន៍​ក្រោយ​រដ្ឋបាល​ខេត្ត​បាន​ចែករំលែក​អំណោយ​ទាំងនេះ​ឲ្យ​ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​ងំ​បន់​និ​មួយៗ​រួម​និង​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ផង​ដើម្បី​ប្រ​ប្រាស់​ជា​ប្រយោជន៍​។

​លោក ​សុខ​ វាសនា​ ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្ត​បាន​ថ្លែង​ថា សម្ភារៈ​ដែល​យកមក​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​នាពេលនេះ ​ក្នុង​គោលបំណង​រួមចំណែក​ជាមួយនិង​រដ្ឋបាលខេត្ត ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​ពី​ការ​ឆ្លង​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ ​ដែល​មកដល់ពេលនេះ​ ខេត្ត​បាត់ដំបង​នៅតែ​ប្រឈម​ពី​ជំងឺ​នេះ ​នៅឡើយ​ទាំង​ក្នុង​ក្រុង​និង​ក្នុង​សហគមន៍​ដែល​យើង​ទាំង​អស់​គ្នា ​គប្បី​សាមគ្គី​គ្នា​ជួយ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ពង្រឹង​ការទប់ស្កាត់​ជំងឺ​១​នេះ ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ស្របតាម​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​គ្រូពេទ្យ​យើង​ផង​។

​ពិធី​ប្រគល់​និង​ទទួល​អំណោយ​នេះ​នៅក្រោម​វត្តមាន​លោក ​ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​ដែល​ប្រព្រឹត្តិ​ឡើង​នៅ​បរិវេណ​មុខ​អគារ​សាលាខេត្ត​បាត់ដំបង​ ដែល​អំណោយ​ជា​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ​ទប់ស្កាត់​ការឆ្លង​ពី​កូ​វីដ​១៩​ទាំងនោះ​រួមមាន​៖ ​ម៉ាស​ចំនួន​១០​ម៉ឺន​បន្ទះ​,​អាល់កុល​ចំនួន​១០០​កាន ​និង​ម៉ាស៊ីន​សម្លាប់​មេរោគ​ចំនួន​០២​គ្រឿង​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សាន ផានិត
ជីវិតកម្សាន្ដ២ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hake​ account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

វៀតណាម នឹងប្រើ​កម្ចី​ចិនជាង ៨​ពាន់​លាន​ដុល្លារ លើ​គម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់​ប្រទេស​ទាំង​ពីរ

នេត្រ ភក្ត្រា
ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម