ព័ត៌មានជាតិ
អាជ្ញាធរខេត្ត កំពុងពិនិត្យលម្អិតការសុំចុះបញ្ជីក្បាលដី និងចេញបណ្ណសម្គាល់អចលនវត្ថុលើផ្ទៃជិត៩០០ហិចតានៅស្រុកមណ្ឌលសីមា
កោះកុង ៖ អាជ្ញាធរខេត្តកោះកុង បាននឹងកំពុងត្រួតពិនិត្យលម្អិតលើទីតាំង និងឯកសារដែលមានជាក់ស្តែងមុននឹងសម្រេចចុះបញ្ជីក្បាលដី និងសុំចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដីធ្លីស្របច្បាប់ជិត៨០០ហិចតានៅក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា។

ការដឹកនាំប្រជុំក្រុមការងារពិនិត្យទីតាំងដីជាក់ស្តែងរបស់ប្រជាពលរដ្ឋចំនួន៥គ្រួសារ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ដោយលោក សុខ សុទ្ធិ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានក្រុមការងារចុះអនុវត្តគ្រប់គ្រងពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិខេត្ត។

បើតាមលោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា អភិបាលរងខេត្ត និងក្រុមការងារជំនាញឯកភាពយកទទួលការសំណើសុំរបស់ឈ្មោះ សំ ស៊ី និងឈ្មោះ ផាន់ កណ្ណារី ដែលមានដីសរុបប្រមាណ១៤០ហិចតាថាតើទីតាំងដីនោះស្ថិតនៅជាប់តំបន់ការងារធម្មជាតិ ឬមានផលទំនាស់ជាមួយពលរដ្ឋណាដែរអត់? មានឯកសារសម្គាល់ទិញលក់ស្របច្បាប់ដែរទេ? ចុចនិយាមកាចំណុចណាដែលត្រូវកាត់ចេញពីចំណីមាត់ព្រែកអូរស្ទឹង។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បន្ថែមថា ទីតាំងដីដែលស្នើសុំធ្វើបណ្ណសម្គាល់នេះ ពីមុនស្ថិតនៅក្នុងតំបន់ការពារ តែក្រោយមកថ្មីៗនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ឆ្វៀលចេញដោយអនុក្រឹត្យលេខ៣០រួចរាល់ហើយដែរ។ ចំពោះពេលវេលាចុះអនុវត្តជាក់ស្តែងពុំទាន់កំណត់បានឡើយខណៈអាកាសធាតុមិនអំណោយផលល្អ។
ដោយឡែកលោក វីរ៉ា វុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង លើកឡើងស្រដៀងគ្នានឹងលោកប្រធានមន្ទីរបរិស្ថានខេត្តថា ក្រុមការងារដែនដី ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកមណ្ឌលសីមា នឹងរៀបចំពេលវេលាសមស្របចុះពិនិត្យវាយតម្លៃស្ថានភាពដីដែលស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់របស់ឈ្មោះ ងយ លក្ខិណា និងឈ្មោះ អ៊ុក សឿន សាមីកម្មសិទ្ធិករ ព្រមទាំងឈ្មោះ យូ សុខា និងឈ្មោះ កែវ ម៉ាល័យ ស្ថិតនៅចំណុច ២៩៧ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង សរុបរួមប្រមាណ៦ហិចតា។

លោក វីរ៉ា វុធ បន្ថែមថា ទោះបីជាដីក្នុងតំបន់នោះត្រូវបានកាត់ឆ្វៀលចេញពីអនុក្រឹត្យលេខ៤៦ក៏ដោយ ករណីដីទាំងនោះមានទំនាស់រវាងគ្នានឹងគ្នា គឺពន្យារពេលរង់ចាំបន្តធ្វើលិខិតកាន់កាប់ជូនប្រជាពលរដ្ឋពេលក្រោយទៀត៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍