Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងបញ្ចប់យុទ្ធនាការ​ចាក់វ៉ាក់សាំង ១០ លាននាក់ ​ត្រឹមខែតុលា

បានផុស

នៅ

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​​នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១​ មាន​ ៦៥,៥៣​ ភាគ​រយ​ជាង ៦,៥ លាននាក់ (៦ ៥៥២ ៦៣២) ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០​លាន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការចាក់វ៉ាក់សាំង​ដល់ប្រជាជន​ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅអាចនឹង​បញ្ចប់​យ៉ាង​យូរ​ត្រឹមខែតុលា ឆ្នាំនេះ ខណៈប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទៅលើកុមារ និងយុវវ័យ​អាយុចាប់ពី ១២-១៧ឆ្នាំ នៅក្នុងប្រទេសចាប់ពីថ្ងៃទី ១ ខែសីហា​​នេះតទៅ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់​សាំង ជាង​៣សែនដូស(៣៣ ២០០០) ដែលជំនួយ​ពីរដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី ២៣ ខែកក្កដានេះថា”យុទ្ធនាការចាក់វ៉ាក់វ៉ាក់សាំង អាច​បញ្ចប់​យ៉ាងយូរត្រឹមខែតុលា ក្នុងគោលដៅ ១០ លាននាក់ ហើយ​ទៅ​ជាមួយគ្នាអាច បន្ថែម២​លាន​នាក់ ឬច្រើនជាងនេះ សម្រាប់កុមារ និងយុវវ័យនៅក្នុងប្រទេស។ ដោយឡែកសម្រាប់ទីក្រុងភ្នំពេញត្រូវរៀបចំឱ្យរួចរាល់ដើម្បីចេញដំណើរចាប់ពីថ្ងៃ១ ខែសីហា​នេះ​ទៅ”។

ស្ថិតិអ្នកដែលរស់នៅបច្ចុប្បន្ន នៅទីក្រុងភ្នំពេញ កុមារ និងយុវវ័យមានចំនួន ១៩ ម៉ឺននាក់ បូក​បញ្ចូល​ទាំងអ្នកដែលមកធ្វើការងារប្រកបមុខរបរ មានកូនផងដែរនោះ គឺមានរហូត​ដល់​ទៅ ២៨ ម៉ឺននាក់។ សម្ដេចតេជោ ហ៊ុន សែន អះអាងថាទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ កម្ពុជា​ត្រូវតែរកវ៉ាក់សាំងមកចាក់ជូនប្រជាពល​រដ្ឋ ដើម្បីការពារជីវិតឱ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចាក់វ៉ាក់សាំងជូនប្រជាជន​ឱ្យ​បាន​ជាង ៨០ ភាគរយ ហើយបើចាក់បាន១២ លាន​នាក់យើងមាន ៧៥ ភាគរយ បើចាក់ ១៣ លាន​នាក់យើងនិងមានដល់ទៅ ៨១,២៥ ភាគរយ ពេលនោះយើង​នឹងមានភាពស៊ាំក្នុង​សហ​គមន៍៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៤៤ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម