Connect with us

ព័ត៌មានជាតិ

​​ស្នងការ​ខេត្ត​បន្ទាយមានជ័យ លើក​ទឹកចិត្ត​មន្រ្តី​ឲ្យ​ខិតខំ​ពង្រឹង​សមត្ថភាព

បានផុស

នៅ

​ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល ដែល​ទើប​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ឲ្យ​ខិតខំ​ពង្រឹង​សមត្ថភាព និង​ការពារ​សន្តិសុខ ជូន​ពលរដ្ឋ ក្នុង​មូលដ្ឋាន​ឲ្យបាន​ប្រសើរ​។

ថ្លែង​ក្នុង​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្ដិ ជូន​ដល់​មន្ត្រី​នគរបាល​ ចំនួន​៣៨២​នាក់ នៅព្រឹក ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នា​សាលប្រជុំ​ស្នងការដ្ឋាន នគរបាល ខេត្ត​បន្ទាយ​មានជ័យ ​លោក​ឧត្ដមសេនីយ៍ ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​ បានលើកឡើងថា មុខតំណែង និង​ឋានន្តរសក្ដិ ថ្មីនេះ គឺបានមកពីការខិតខំប្រឹងប្រែង​លះបង់​កម្លាំង​កាយចិត្តរបស់នគរបាលជាតិ ក្នុង​ការ​ការ​ពារ​ជាតិ មាតុភូមិ ពិសេសការពារប្រជាពលរដ្ឋ ឲ្យរស់នៅបានសេចក្តីសុខនៅតាមមូលដ្ឋាន​នាពេលកន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្នងការ បាន​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល ដែលទើបបំពាក់​ឋានន្តរសក្ដិ​ថ្មី ចំនួន៣៨២នាក់ ​ត្រូវខិតខំ​ការ​ពារ​សន្តិ​សុខ រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុង​ភូមិសាស្ត្រ​ខេត្ត និងតាម​មូលដ្ឋាន ក្រុង ស្រុក និងត្រៀម​កម្លាំង មធ្យោ​បាយ សម្ភារ: គ្រឿង​បំពាក់​អាវុធ​​ សម្រាប់​បម្រើ​ការងារ​ប្រតិបត្តិការ និងចុះ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាយ​ថាហេតុ។

ជាមួយគ្នានេះដែរ លោកបានបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ត្រូវធ្វើការបង្ក្រាបករណី​​គ្រឿងញៀន ឲ្យ​បាន​ខ្លាំង ​​និង​ត្រូវ​ចេញ​ល្បាត​ ការពារ​តាម​គោលដៅ​នានា ​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៣ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម