ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារជីវិត
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារជីវិតកុំឲ្យស្លាប់ ហើយនេះជាសិទ្ធិដំបូងបំផុត ដែលប្រជាពលរដ្ឋត្រូវតែទទួលបាន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងនេះថា “ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ វាក់សាំងត្រូវតែរកមកជូនប្រជាជនកម្ពុជា ហើយក៏មានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ ហ៊ុន សែន គឺវ៉ាក់សាំង ប៉ុន្តែខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា មរតករបស់ ហ៊ុន សែន មិនមែនមានត្រឹមតែវ៉ាក់សាំងនោះទេ មរតករបស់ ហ៊ុន សែន បានយកប្រជាជនចេញពីការស្លាប់ នៅថ្ងៃ៧ មករា ១៩៧៩ មរតករបស់ ហ៊ុន សែន ក៏បានយកប្រជាពលរដ្ឋចេញពីសង្គ្រាម នាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ ហើយមរតករបស់ ហ៊ុន សែន មានច្រើនទៀត”។

មានប្រសាសន៏នៅក្នុងឳកាសនោះដែរ សម្តេចបានរំលឹកថា “ខ្ញុំមិនចង់បានមរតក ឬមិនមរតកអ្វីទេ អ្វីដែលជាការចង់បានរបស់ខ្ញុំ គឺសុខមាលភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជន ត្រូវបានរស់រាន ហើយសិទ្ធជាដំបូងរបស់ប្រជាពលរដ្ឋ មិនមែនបញ្ចេញមតិ ឬប្រជាធិបតេយ្យនោះទេ គឺសិទ្ធិរស់រានមានជីវិត ដែលត្រូវតែទទួលបាន ដូច្នេះទោះបីអ្នកណាចង់និយាយអី ក៏និយាយទៅ តិចទៀនច្បាប់កម្ពុជា ក៏តិចទៀនទៅចុះ តែច្បាប់កម្ពុជាធ្វើដើម្បីការពារជីវិតមនុស្ស។
អ្នកចង់និយាយពីអ្វី ក៏និយាយតាមចិត្តអ្នកចង់ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បាន និងកំពុងធ្វើ គឺការពារជីវិតប្រជាជន កុំអោយស្លាប់”។
បើតាមសម្តេចតេជោ ហ៊ុន សែន “ទោះបីជាយើងខិតខំការពារ ក៏យើងមិនអាចឃាត់មនុស្សមិនឲ្យស្លាប់បានដែរ ដូច្នេះការរៀបចំក្តារមឈូស ដែលគេចាត់ទុកថា ជាការប្រមាថជីវិតនោះ តែជាការគោរពរបស់ខ្ញុំចំពោះសាកសពទាំងឡាយ ដែលបានស្លាប់ដោយកូវីដ១៩ ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់ នៅពេលមរណភាពដោយកូវីដ១៩ ហើយបែរជាត្រូវរុំនឹងកន្ទេលហើយយកទៅកប់ ឬបូជានោះទេ”៕ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍