Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ម៉ែន សំអន ផ្តល់សម្លៀកបំពាក់ការពារមេរោគ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តី ត្រេកអរជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការយកចិត្តទុកដាក់ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះដោយផ្តល់សម្លៀកបំពាក់ ការពារមេរោគ ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចាត់ក្រុមការងារ នាំយក សម្លៀកបំពាក់ ការពារមេរោគ នោះមានចំនួន១០០០កំប្លេ ប្រគល់ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តី ត្រេកអរជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការយកចិត្តទុកដាក់ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម