ព័ត៌មានជាតិ
វឌ្ឍនៈគ្រុប និង ក្រុមហ៊ុន PHASE SCIENTIFIC បានឧបត្ថម្ភឧបករណ៍តេស្តរហ័ស១០ម៉ឺនឈុត ស្មើនឹង ១លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា
ដើម្បីរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វឌ្ឍនៈគ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅប្រទេសកម្ពុជានិងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនកើតចេញពីការវិនិយោគដោយធនធានក្នុងស្រុកផ្ទាល់សុទ្ធសាធដូចជា ធនាគារ វឌ្ឍនៈ, ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី, សណ្ឋាគាររ៉ូសវូដ, វឌ្ឍនៈ អេហ្វ&ប៊ី, វឌ្ឍនៈ អ៊ិនវេសមេន, វឌ្ឍនៈ ប្រូវើរី, វឌ្ឍនៈ Golf Resort និងវឌ្ឍនៈ វីល ។ល។ បានសហការជាមួយក្រុមហ៊ុន PHASE SCIENTIFIC ដែលជាក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID មានមូលដ្ឋាននៅទីក្រុង ហុង កុង រួមគ្នាឧបត្ថម្ភ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID សរុបចំនួន ១០ម៉ឺនឈុត ស្មើនឹងថវិកាចំនួន ១លានដុល្លាសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការឧបត្ថម្ភឧបករណ៍តេស្តរហ័សម៉ាក INDICAID នេះ នឹងត្រូវធ្វើឡើងជា ២ដំណាក់កាល ដែលដំណាក់កាលទី១ នឹងប្រគល់ជូន ចំនួន ៥ម៉ឺនឈុតនៅក្នុងថ្ងៃនេះផ្ទាល់ ក្រោមអធិបតីភាពឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយដំណាក់កាលទី២ នឹងប្រគល់ជូនចំនួន ៥ម៉ឺនឈុតទៀត នៅក្នុងខែសីហា ឆ្នាំ២០២១ ខាងមុខ។
លោក RICKY CHIU ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PHASE Scientific បានសម្តែងនូវក្តីរីករាយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការសហការឧបត្ថម្ភឧបករណ៍តេស្តរហ័ស INDICAID ជាមួយ វឌ្ឍនៈ គ្រុប នាពេលនេះ និងបានឱ្យដឹងថា INDICAID គឺជាឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ តាមរយៈការយកសំណាកផ្ទាល់នៅក្នុងច្រមុះ ហើយទទួលបានម៉ាកសញ្ញា CE ដែលបញ្ជាក់អំពីភាពអនុលោមតាមបទដ្ឋានរបស់សហភាពអឺរ៉ុប។ INDICAID មានលក្ខណៈសាមញ្ញងាយស្រួលប្រើ និងអាចផ្តល់លទ្ធផលតេស្តយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ ដោយពុំចាំបាច់ត្រូវការឧបករណ៍ ឬសម្ភារៈអ្វីជំនួយបន្ថែមទៀតនោះទេ។
INDICAID ត្រូវបានវាយតម្លៃទទួលស្គាល់អំពីភាពត្រឹមត្រូវ តាមរយៈការពិសោធន៍សាកល្បងក្នុងទ្រង់ទ្រាយដ៏ធំជាងគេបំផុតនៅក្នុងលោក ដោយធ្វើតេស្តលើសំណាកគំរូសរុបចំនួន ៩២០០ ហើយលទ្ធផលដែលទទួលបាន គឺត្រូវបានយកទៅធ្វើការផ្ទៀងផ្ទាត់បន្ថែមជាមួយនឹងលទ្ធផលនៃការធ្វើ PCR រកជំងឺកូវីដ-១៩។ ជាលទ្ធផល បានបង្ហាញថា INDICAID មានប្រសិទ្ធភាពខ្ពស់ក្នុងការតេស្តរកជំងឺកូវីដ-១៩ ដោយមានកម្រិតភ្ញោចខ្ពស់រហូតដល់ ៩៣,៩៣% និងមានភាពជាក់លាក់ដល់ទៅ ៩៩,៩៥% ព្រមទាំងប្រើថេរវេលាខ្លីបំផុតក្នុងការពិនិត្យរកជំងឺកូវីដ-១៩។ បច្ចុប្បន្ន INDICAID ត្រូវបានចែកចាយលក់បន្តនៅក្នុងប្រទេសចំនួន ៣៣ រួមទាំងប្រទេសកម្ពុជាផងដែរ។
អ្នកឧកញ៉ា HOLIC TANDIJONO វិនិយោគិនដែលនាំចូលនាឡិកាដៃម៉ាកល្បីៗលំដាប់ពិភពលោកមកលក់នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន Horographykarat Co. Ltd ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID នៅក្នុងប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនបានខិតខំអនុវត្តតាមបែបបទច្បាប់ជាធរមាន ព្រមទាំងបានបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ជូនដល់រដ្ឋ ដើម្បីអាចនាំចូលនូវឧបករណ៍តេស្តរហ័សដែលមានប្រសិទ្ធខ្ពស់និងគុណភាពល្អជូនដល់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ សំដៅរួមចំណែកកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។
ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID ត្រូវបានរដ្ឋាភិបាលក្រុង ហុងកុង ជំរុញនិងលើកទឹកចិត្តឱ្យប្រើជា ផលិតផលចាំបាច់នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ ហើយក៏ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ផ្សារទំនើប សណ្ឋាគារ និងសាលារៀន សម្រាប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ជាប្រចាំផងដែរ ទាំងនៅក្នុងទីក្រុង ហុងកុង និងសហគមន៍អន្តរជាតិ។
បច្ចុប្បន្ន ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID មានដាក់លក់នៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី (អគារលេខ៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយអតិថិជនក៏អាចធ្វើការសាកសួរសម្រាប់ព័ត៌មានបន្ថែមអំពី ឧបករណ៍តេស្តរហ័សម៉ាក INDICAID នៅគ្រប់សាខាធនាគារ វឌ្ឍនៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ +៨៥៥-១១-៧៧២២១១ ឬចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ